បាល់ទាត់អន្តរជាតិ
Messi ទាក់ទងអតីតកីឡាករមួយរូបរបស់ Man United ឲ្យទៅលេងជាមួយគាត់នៅ Inter Miami
របាយការណ៍ក្ដៅៗដែលទើបនឹងចុះផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កាពីតែនក្រុម និងជាកីឡាករឆ្នើម Lionel Messi បានទាក់ទងទៅកាន់អតីតមិត្តចាស់របស់គាត់ និងធ្លាប់ជាកីឡាករដែលលេងនៅក្លឹបបិសាចក្រហម Manchester United ឲ្យផ្ទេរទៅលេងជាមួយគ្នា នៅទឹកដីនៃសហរដ្ឋអាមេរិក។
យ៉ាងណាមិញ Lionel Messi បានបន្តប្រមូលមិត្តភ័ក្តិរបស់គាត់ឲ្យទៅ Inter Miami ហើយបើយោងតាមរបាយការណ៍ដែលបានចុះផ្សាយដោយ Olt Sports បានឲ្យដឹងថា បន្ទាប់ពីសម្រេចបាន Luis Suarez ហើយ ពេលនេះក្លឹបរបស់លោក David Beckham កំពុងពិចារណាលើការចុះហត្ថលេខាខ្សែការពារសញ្ជាតិអាហ្សង់ទីនពី Boca Juniors គឺកីឡាករ Marcos Rojo។
គេបានដឹងថា Messi បានទូរស័ព្ទទៅកាន់ Marcos Rojo ដើម្បីនិយាយបញ្ចុះបញ្ចូលគេឲ្យផ្ទេរទៅលេងនៅសហរដ្ឋអាមេរិកជាមួយខ្លួន។ គួរដឹងផងដែរថា Marcos Rojo ក៏ជាមិត្តម្នាក់របស់ Lionel Messi ដែរ ដោយអ្នកទាំង 2 គឺជាមិត្តរួមសញ្ជាតិ និងធ្លាប់បានលេងជាមួយគ្នាជាច្រើនដងផងដែរ នៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន។
ប្រភព: Dailysports