Connect with us

បាល់ទាត់អន្តរជាតិ

Barcelona នឹង​ផ្ដល់​អាវ​លេខ 10 ដល់ Greenwood ប្រសិន​គាត់​ព្រម​ចូលរួម​ជាមួយ​ពួក​គេ

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​ផ្ដល់​ឲ្យ​ខ្សែប្រយុទ្ធ Mason Greenwood នូវ​អាវ​លេខ 10 ដែល​ជា​មរកត​ដ៏​អស្ចារ្យ​របស់​ក្លឹប បូក​ផ្សំ​នឹង​ការ​ចំណាយ​តម្លៃ​ផ្ទេរ 40 លានផោន​ដើម្បី​ស្នើ​ទៅ​កាន់​ក្លឹប​បិសាចក្រហម នៅ​ក្នុង​អំឡុង​ពេល​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​នាចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

ដោយ​ឡែក​ទោះ​បី​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​បាន​ចាកចេញ​ពី Manchester United កាលពី​ដើម​រដូវកាល​នេះ​ក៏​ដោយ គាត់​នៅ​តែ​មាន​កុងត្រា និង​លក្ខខណ្ឌ​នៃ​ការ​ត្រឡប់​ទៅ​ទឹកដី Premier League វិញ។ យ៉ាង​ណា​ក្ដី Greenwood កំពុង​រីករាយ​នឹង​អាជីព​បាល់ទាត់​របស់​ខ្លួន​ក្នុង​ប្រទេស​អេស្ប៉ាញ​ជាមួយ​ក្លឹប Getafe ដោយ​រួម​ចំណែក​ស៊ុត​បញ្ចូលទី​បាន 5 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 4 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 15 ប្រកួត។

មាន​ក្លឹបកំពូលៗ​ជា​ច្រើន​ចង់​បាន​ខ្សែប្រយុទ្ធ​វ័យ 22 ឆ្នាំ​រូប​នេះ ខណៈ​ដែល Man United ក៏​ចង់​នាំ​យក​គាត់​ត្រឡប់​ទៅ​វិញ​ផង​ដែរ។ ក្នុង​ចំណោម​ក្លឹប​ជា​ច្រើន​ដែល​ពេញ​ចិត្ត​នឹង​សមត្ថភាព​របស់ Mason Greenwood នោះ គេ​បាន​ដឹង​ថា Barcelona គឺ​ជា​បេក្ខភាព​ដែល​ចង់​បាន និង​អាច​មាន​ឱកាស​ផ្ទេរ​កីឡាករ​ឆ្នើម​រូប​នេះ​ច្រើន​ជាង​គេ។

យោងតាម​គេហទំព័រ The Sun អះអាង​ថា ក្រុម​របស់​លោក Xavi មាន​ឆន្ទៈ​ក្នុង​ការ​ចំណាយ​ប្រាក់ 40 លានផោន​សម្រាប់​ផ្ទេរ Greenwood នៅ​ឆ្នាំ​ក្រោយ ហើយ​ពួក​គេ​ត្រៀម​នឹង​ផ្តល់​ឱកាស​ដ៏​ពិសេស​មួយ​ឲ្យ​ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ គឺ​អាវ​លេខ 10 ដែល​ជា​មរតក​ដ៏​អស្ចារ្យ​របស់​អតីត​តារា​ឆ្នើម Lionel Messi។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២