បាល់ទាត់អន្តរជាតិ
Rashford ស៊ុតបាន 1 គ្រាប់ដែរ ប៉ុន្តែបិសាចក្រហមបានចាញ់ Nottingham Forest 2-1
កាលពីរំលងអាធ្រាតយប់មិញនេះ ក្លឹបបិសាចក្រហម Manchester United បានស្គាល់បរាជ័យជាលើកចុងក្រោយមុនដាច់ឆ្នាំ 2023 នេះ ដោយត្រូវបានក្រុមម្ចាស់ផ្ទះ Nottingham Forest លុតក្នុងលទ្ធផល 2-1 ជាការប្រកួតក្របខណ្ឌលីគកំពូល Premier League។
គ្រាប់បាល់ 2 គ្រាប់របស់ក្លឹប Nottingham Forest គឺជាការស៊ុតបញ្ចូលទីពី Nicolas Dominguez នៅនាទីទី 64 និង Morgan Gibbs-White នៅនាទីទី 82 ខណៈដែលគ្រាប់បាល់វាយបក 1 គ្រាប់របស់ក្លឹបបិសាចក្រហម ជាការស៊ុតរបស់ខ្សែប្រយុទ្ធ Marcus Rashford នៅនាទីទី 78។
ក្រុមរបស់លោក Erik ten Hag ហាក់មិនសូវមានភាពកាក់កបឡើយ សម្រាប់ការប្រកួតនៅរដូវកាលនេះ ស្របពេលដែលបច្ចុប្បន្នពួកគេបានឈរនៅចំណាត់ថ្នាក់លេខ 7 ក្នុងតារាងលីគកំពូលរបស់អង់គ្លេស។ ពួកគេបានធ្លាក់ចេញពីការប្រកួតពានរង្វាន់សំខាន់ៗអស់ផងដែរនៅរដូវកាលនេះ ដូចជា UEFA Champions League និង EFL Cup ជាដើម។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត