បាល់ទាត់អន្តរជាតិ
ថ្ងៃចុងក្រោយនៃឆ្នាំ 2023 Arsenal ទទួលបានមេរៀនជូរចត់ពី Fulham
កាលពីប្រកួតម្សិលមិញ ដែលជាការប្រកួតចុងក្រោយរបស់ក្លឹបកាំភ្លើងធំ Arsenal និង Fulham នៅឆ្នាំ 2023 នៃក្របខណ្ឌ Premier League បានបញ្ចប់ទៅដោយលទ្ធផល 2-1 ខណៈដែលក្រុមម្ចាស់ផ្ទះ Fulham កំពុងធ្វើឲ្យ Arsenal កាន់តែឃ្លាតឆ្ងាយពីឱកាសប្រជែងពានលីគ នៅរដូវកាលនេះ។
គ្រាប់បាល់បើកឆាករបស់ Bukayo Saka នៅនាទីទី 5 បានផ្តល់ឲ្យក្លឹបកាំភ្លើងធំ Arsenal នាំមុខមុន ប៉ុន្តែ Raul Jimenez និង Bobby De Cordova-Reid បានស៊ុតម្នាក់មួយគ្រាប់វាយបកយកឈ្នះវិញ។ យ៉ាងណា Fulham បានបញ្ចប់ការចាញ់ 3 ប្រកួតចុងក្រោយ ក្នុងក្របខ័ណ្ឌ Premier League របស់ពួកគេ ដើម្បីទទួលបានពិន្ទុបន្ថែម និងឡើងឲ្យផុតពីតំបន់ត្រូវកាត់ចោល។
ក្រោយការបរាជ័យកាលពីរំលងអាធ្រាតយប់មិញ Arsenal បានបន្តឈរនៅចំណាត់ថ្នាក់លេខ 4 ដដែល ប៉ុន្តែពួកគេមានការប្រកួតលើសក្រុមកំពូលតារាង Liverpool ចំនួន 1 ប្រកួត។ ដោយឡែកសម្រាប់ហង្សក្រហម Liverpool និងត្រូវតទល់ជាមួយ Newcastle នៅរំលងអាធ្រាតនេះ ហើយប្រសិនបើពួកគេឈ្នះការប្រកួតនោះ Liverpool នឹងមាន 5 ពិន្ទុដាច់ពី Arsenal។
ប្រភព: Aljazeera
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar