Connect with us

បាល់ទាត់អន្តរជាតិ

Man United សម្រេច​ចិត្ត​ឲ្យ Van de Beek ខ្ចី​ជើង​ទៅ​ទឹកដី​អាឡឺម៉ង់

Published

on

ខ្សែបម្រើ Donny van de Beek របស់​ក្លឹបបិសាចក្រហម Manchester United បាន​ចូលរួម​ជាមួយ Eintracht Frankfurt ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង រហូត​ដល់​ចុង​បញ្ចប់​នៃ​រដូវកាល 2023-2024។ កីឡាករ​វ័យ 26 ឆ្នាំ​រូប​នេះ បាន​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន ដើម្បី​ស្វែងរក​ឱកាស​ថ្មី ក្នុង​ការ​បង្ហាញ​សមត្ថភាព​នៅ​លើ​ទីលាន​ប្រកួត​ឲ្យ​បានច្រើន​ជាង​មុន។

យ៉ាង​ណា​មិញ កីឡាករ​សញ្ជាតិ​ហូឡង់​រូបនេះ​នឹង​ចំណាយ​ពេលវេលា​ដែល​នៅ​សល់​ក្នុង​រដូវកាល​នេះ យ៉ាង​ហោច​ណាស់ 6 ខែ ជាមួយ​ក្លឹប Eintracht Frankfurt ដែល​ស្ថិត​ក្នុង​ក្របខណ្ឌ Bundesliga។ គេ​មិន​បាន​បង្ហាញ​ឲ្យឃើញ​ពី​ប្រាក់​ដែល Frankfurt បាន​បង់​លើ​ថ្លៃ​នៃ​ការ​ខ្ចី​ជើង​ខ្សែបម្រើ​រូប​នេះ​ឡើយ តែ Van de Beek ​បាន​លះបង់​កញ្ចប់​ប្រាក់ខែរបស់គាត់យ៉ាងច្រើន។

ទន្ទឹម​នឹង​នេះ​ដែរ Frankfurt ក៏​ត្រូវ​បាន​គេ​និយាយ​ដែរ​ថា មាន​ជម្រើស​ក្នុង​ការ​ទិញ​ផ្ដាច់​កុងត្រា​របស់ Van de Beek នៅ​ចុង​បញ្ចប់​នៃ​រដូវកាលនេះ ក្នុង​តម្លៃ 11 លានអឺរ៉ូ (9.6 លានផោន) រឺ​អាច​កើន​ឡើង​ដល់ 14 លានផោន ផ្អែក​តាម​ស្ថានភាព​ជាក់​ស្ដែង​ដែល​កើត​ឡើង​នៅ​ពេល​ក្រោយ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២