Connect with us

បាល់ទាត់អន្តរជាតិ

Liverpool និង Tottenham Hotspur កំពុង​ចាប់​អារម្មណ៍​ចង់​បាន​​ខ្សែប្រយុទ្ធ​មួយ​រូប​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង

Published

on

ក្លឹប​ហង្សក្រហម Liverpool និង Tottenham Hotspur ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ចាប់អារម្មណ៍​ក្នុង​ការ​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​របស់​ក្លឹប Wolverhampton Wanderers គឺ​កីឡាករ Hwang Hee-chan ដែល​ការ​ផ្ទេរ​នោះ​អាច​នឹង​កើត​ឡើង​នៅ​ក្នុង​អំឡុង​ពេល​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវក្តៅ​​ចុង​រដូវកាល។

យ៉ាង​ណា​មិញ កីឡាករ​វ័យ 27 ឆ្នាំរូបនេះ គឺ​ជា​កីឡាករ​ម្នាក់​ដ៏​សំខាន់​របស់​លោក Gary O’Neil ខណៈ​ដែល​នៅ​ក្នុង​ក្របខ័ណ្ឌ Premier League នៅ​រដូវកាល​នេះ គាត់​បាន​ស៊ុត​បញ្ចូលទី​រហូត​ដល់ 10 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្តរួម​ក្រុម​បាន​ចំនួន 3 ដង​ផង​ដែរ ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប 20 ប្រកួត។

ថ្មីៗ​នេះ Hwang Hee-chan ក៏​បានស៊ុតបាល់បញ្ចូលទី 2 គ្រាប់​ម្នាក់​ឯង​ផង​ដែរ ក្នុងជ័យជម្នះ 4-1 ទៅ​លើ​ក្លឹប Brentford។ ស្រប​ពេល​ជា​មួយ​នឹង​ទម្រង់​លេង​ដ៏​លេច​ធ្លោរ​បែប​នេះ យោងតាម​របាយការណ៍​ពី Football Insider បាន​ឲ្យ​ដឹង​ថា កីឡាករ​ដែល​ប្រសូត្រ​ចេញ​ពី​តំបន់​អាស៊ី​រូប​នេះ កំពុង​ត្រូវ​បាន​ក្លឹប​ធំៗ 2 នៅ Premier League ចង់​បាន​គឺ​ក្លឹប​ហង្សក្រហម Liverpool និង Tottenham Hotspur។ តម្លៃ​ខ្លួន​របស់​កីឡាករ​វ័យ 27 ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា ប្រហែល​ជា 22 លានអឺរ៉ូ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២