បាល់ទាត់អន្តរជាតិ
Man City នឹងមានប្រៀប ដើម្បីដណ្ដើមតំណែងកំពូលតារាងពី Liverpool
ក្លឹបមេឃខៀវ Manchester City អាចមានប្រៀបក្នុងការប្រជែងដណ្តើមពាន Premier League ពេញមួយខែមករានេះ ខណៈគូប្រជែងរបស់ពួកគេប្រឈមនឹងការបាត់បង់កីឡាករសំខាន់ៗដែលធ្វើដំណើរទៅបំពេញកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិក្នុងការប្រកួត Afcon Cup និង Asia Cup។
បច្ចុប្បន្ន Man City កំពុងឈរក្នុងចំណាត់ថ្នាក់លេខ 3 ក្នុងតារាង Premier League ដែលមានពិន្ទុចាញ់ក្រុមកំពូលតារាង Liverpool ត្រឹមតែ 5 ពិន្ទុប៉ុណ្ណោះ។ ក្លឹបការពារតំណែងជើងឯកដែលដឹកនាំដោយលោក Pep Guardiola នៅតែត្រូវបានគេមើលឃើញថា អាចមានឱកាសឈ្នះពានលីគជាថ្មីម្ដងទៀតនៅរដូវកាលនេះ។
ជាក់ស្ដែង ពួកគេកំពុងទទួលបានសញ្ញាយ៉ាងល្អបន្ទាប់ពីការប្រកួតឈ្នះជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ។ ផ្សេងពីនេះទៀត ក្រុមកំពូលតារាងដែលជាក្រុមគូប្រជែងរបស់ពួកគេ កំពុងបាត់បង់កីឡាករសំខាន់ៗ ដោយវាជាការបើកឱកាសយ៉ាងល្អសម្រាប់ Manchester City ក្នុងការឡើងហក់ទៅកំពូលតារាង។
ក្លឹបហង្សក្រហម Liverpool នឹងបាត់បង់កីឡាករអេហ្ស៊ីប Mohamed Salah ហើយ Tottenham Hotspur នឹងលេងដោយគ្មានកាពីតែនក្រុម Son Heung-min របស់កូរ៉េខាងត្បូង។ សម្រាប់ Manchester City នឹងមិនរងផលប៉ះពាល់នៃកីឡាករដែលត្រូវចាកចេញទៅលេងឲ្យក្រុមជម្រើសជាតិឡើយ សម្រាប់ការប្រកួតពានរង្វាន់ប្រចាំទ្វីបអាស៊ី និងអាហ្វ្រិក ដែលចាប់ផ្តើមនៅថ្ងៃទី 13 ខែមករា ដល់ថ្ងៃទី 11 ខែកុម្ភៈនេះ។
ប្រភព: Freemalaysiatoday
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម