Connect with us

បាល់ទាត់អន្តរជាតិ

PSG ចុះ​ហត្ថលេខា​លើ​ខ្សែការពារ​វ័យ 20 ឆ្នាំ ដែល​មាន​រហស្សនាម​ថា «The Joker»

Published

on

ខ្សែការពារ​កណ្តាល​សញ្ជាតិ​ប្រេស៊ីល Lucas Beraldo ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា “The Joker” បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្លឹប​យក្ស​បារាំង Paris Saint-Germain កាល​ពី​ថ្ងៃ​ឆ្លង​ឆ្នាំ​កន្លង​ទៅ។ សម្រាប់​រហស្សនាម​ដែល​គេ​ហៅ​គាត់​ថា “The Joker” ព្រោះ Lucas Beraldo តែង​មាន​ទម្លាប់​និយាយ​លេងសើច នៅ​មុន​ពេល​ចាប់​ផ្ដើម​ការ​ប្រកួត។

កីឡាករ​វ័យ 20 ឆ្នាំ​រូបនេះ​បាន​ចុះ​ហត្ថលេខា​លើ​កុងត្រា​រយៈពេល 5 ឆ្នាំ​ជាមួយ​ក្លឹប Paris St Germain បន្ទាប់​ពី​ចាកចេញ​ពី​ក្លឹប​នៅ​ស្រុក​កំណើត និង​ជា​ទ្រនំ​ខ្លួន​ធ្លាប់​រស់​នៅ​អស់​រយៈពេល 3 ឆ្នាំ គឺ​ក្លឹប Sao Paulo។ ថ្វី​ត្បិតតែ​ជា​កីឡាករ​ចំណូល​ថ្មី តែ Lucas Beraldo បាន​បង្ហាញ​ខ្លួន 1 ប្រកួត​ហើយ​សម្រាប់ PSG ក្នុង​ជ័យ​ជំនះ​វគ្គ​ផ្ដាច់ព្រ័ត French Super Cup កាល​ពី​ម្សិលមិញ។

ខ្សែការពារ​កណ្ដាល​ដែល​ជំនាញ​ជើង​ឆ្វេង​រូប​នេះ​បាន​និយាយ​ពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ដោយ​លើក​ឡើង​ថា៖ “ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ចុះហត្ថលេខា​ជា​មួយ​ក្លឹប​ដែល​មាន​មហិច្ឆតា​ដូច PSG។ នេះ គឺ​ជា​ដំណាក់​កាល​ដ៏​សំខាន់​នៃ​អាជីព​របស់​ខ្ញុំ ដែល​នឹង​អនុញ្ញាត​ឲ្យ​ខ្ញុំ​កាន់​តែ​មាន​ការ​រីកចម្រើន​ទៅ​មុខ​ទៀត…”។

ប្រភព: Freemalaysiatoday

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២