Connect with us

បាល់ទាត់អន្តរជាតិ

Arsenal ចង់​នាំ​យក Fikayo Tomori មក​ទឹកដី​អង់គ្លេស​វិញ

Published

on

ក្លឹប​កាំភ្លើងធំ Arsenal ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ពិចារណា​ចង់​ចុះ​ហត្ថលេខា​លើ​ខ្សែបការពារ​របស់​ក្លឹប AC Milan គឺ​កីឡាករ Fikayo Tomori។ កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ គឺ​ជា​អតីត​យុវជន​ដែល​ប្រសូត្រ​ចេញ​ពី​ក្លឹប​តោខៀវ Chelsea និង​បាន​ចាកចេញ​ទៅ San Siro ជា​លើក​ដំបូង​ក្នុង​ឆ្នាំ 2021។

ថ្វី​ត្បិត​តែ Fikayo Tomori មិន​សូវ​មាន​ឱកាស​បង្ហាញ​សមត្ថភាព និង​កសាង​គុណ​សម្បត្តិ​ជាមួយ Chelsea ក្ដី ប៉ុន្តែ​គិត​ចាប់​តាំង​ពី​បាន​ចូលរួម​ជាមួយ AC Milan មក ខ្សែការពារ​កណ្ដាល​រូប​នេះ បាន​បង្ហាញ​ភាព​លេច​ធ្លោរ​ជា​ខ្លាំង និង​បាន​ក្លាយ​ជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​លើក​ពាន Serie A របស់ AC Milan កាល​ពី​រដូវកាល​ឆ្នាំ 2021-2022 ទៀត​ផង។

Fikayo Tomori បាន​បង្ហាញ​ខ្លួន​សរុប 129 ប្រកួត សម្រាប់ AC Milan ប៉ុន្តែ​គាត់​បានខកខាន​ការ​ប្រកួត 2 លើក​ចុង​ក្រោយ នៅ​រដូវកាល​នេះ ដោយ​មាន​របួស​សរសៃពួរ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ របាយការណ៍​ចុង​ក្រោយ​មួយ​បាន​អះអាង​ថា Fikayo Tomori អាច​នឹង​ត្រឡប់​ទៅ​កាន់​ទឹកដី​កំណើត​របស់​ខ្លួន​វិញ ស្រប​ពេល​ដែល​ក្រុម​របស់​លោក Mikel Arteta កំពុង​ចាប់​អារម្មណ៍​លើ​កីឡាករ​ឆ្នើម​រូប​នេះ។ គេ​បាន​អះអាង​ផង​ដែរ​ថា Bayern Munich ក៏​កំពុង​តាម​ឃ្លាំ​មើល​កីឡាករ​វ័យ 26 ឆ្នាំ​រូប​នេះ​ដូច​គ្នា ប៉ុន្តែ Arsenal ហាក់មាន​ឱកាស​ខ្ពស់​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ Fikayo Tomori ច្រើន​ជាង។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២