Connect with us

បាល់ទាត់អន្តរជាតិ

Tottenham Hotspur ត្រៀម​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ​មួយ​រូប​ពី​ក្លឹប RB Leipzig

Published

on

ក្លឹប​មាន់ខ្នាយមាស Tottenham Hotspur ត្រូវ​បាន​គេ​រាយការណ៍​ថា ត្រៀម​នឹង​បញ្ចប់​ដោយ​ជោគជ័យ​​ក្នុង​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ Timo Werner របស់​​ក្លឹប RB Leipzig ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈ​ពេល​ពាក់​កណ្ដាល​រដូវកាល​នេះ។

យ៉ាង​ណា​មិញ Timo Werner គឺ​ជា​អតីត​កីឡាករ​ដែល​ធ្លាប់​មាន​បទ​ពិសោធន៍​លេង​នៅ Premier League ដោយ​គាត់​ធ្លាប់​លេង​ឲ្យ​ក្លឹប​តោខៀវ Chelsea នៅ​ចន្លោះ​ឆ្នាំ 2020 ដល់ 2022។ កីឡាករ​វ័យ 27 ឆ្នាំ​រូបនេះ បាន​ត្រឡប់​ទៅ​អតីត​ក្លឹប​ចាស់ RB Leipzig វិញ កាល​ពី​រដូវក្ដៅ​ឆ្នាំ 2022 បន្ទាប់​ពី​មាន​ទម្រង់​លេង​មិន​សូវ​ល្អ​ជាមួយ Chelsea។

ទោះ​បី​ជា​យ៉ាង​ណា Werner បាន​បង្ហាញ​ទម្រង់​លេង​លេច​ធ្លោរ​ជា​ថ្មី​ម្ដង​ទៀត​ជាមួយ RB Leipzig ហើយ​ទើប​តែ​មួយ​រយៈ​ក្រោយ​នេះ​ប៉ុណ្ណោះ​ដែល​ស្ថានភាព​ដ៏​អាក្រក់​របស់​គាត់​ចាប់​ផ្ដើម​កើត​ឡើង​ជា​ថ្មី​ម្ដង​ទៀត ចាប់​តាំង​ពី​ការ​មក​ដល់​របស់​ខ្សែប្រយុទ្ធ Lois Opendes ដែល​ដណ្ដើម​តំណែង​លេង​ពី​កីឡាករ​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ។

ដោយ​ឡែក យោងតាម​អ្នក​សារព័ត៌មាន​របស់ Sky ហូឡង់​គឺ​លោក Spurian Plandschland បាន​ឲ្យ​ដឹង​ថា ខ្សែប្រយុទ្ធ​ស្លាប Timo Werner បាន​យល់​ព្រម​នឹង​លក្ខខណ្ឌ​ក្នុង​ការ​ចាកចេញ​ខ្ចី​ជើង​រយៈពេល 6 ខែ​ទៅ​ទឹកដី​អង់គ្លេស​ហើយ ខណៈ​ដែល​ក្លឹប Tottenham Hotspur និង RB Leipzig នឹង​ពិភាក្សា​គ្នា​ចុង​ក្រោយ​ពី​ព័ត៌មាន​លម្អិត​នៅ​ថ្ងៃ​នេះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២