Connect with us

បាល់ទាត់អន្តរជាតិ

Szoboszlai នឹង​ខកខាន​ការ​ប្រកួត ទល់​នឹង Arsenal នៅ​យប់​នេះ

Published

on

ខ្សែបម្រើ Dominik Szoboszlai របស់​ក្លឹប​ហង្សក្រហម Liverpool នឹង​ខកខាន​មិន​អាច​ចូល​លេង​បាន​ក្នុង​ការ​ប្រកួត FA Cup ជុំទី 3 ដែល​ត្រូវ​ប៉ះ​នឹង​ក្រុម​ខ្លាំង Arsenal នៅ​យប់​ថ្ងៃ​អាទិត្យ​នេះ​ទេ ដោយ​សារ​បញ្ហា​របួស​សរសៃពួរ។ កីឡាករ​វ័យ 23 ឆ្នាំ​រូបនេះ​បាន​រង​របួស ក្នុង​ការ​ប្រកួត​ដែល​ក្រុម​របស់​ខ្លួន​បាន​ទទួល​ជ័យជម្នះ 4-2 កាល​ពីថ្ងៃច័ន្ទ​កន្លង​ទៅ​ទល់​នឹង Newcastle United។

កីឡាករ​សញ្ជាតិ​ហុងគ្រី​​រូប​នេះ បាន​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​របួស​ជាមួយ​នឹង Thiago Alcantara, Andy Robertson, Stefan Bajcetic, Joel Matip និង Kostas Tsimikas ខណៈ​ដែល​ហង្សក្រហម​ក៏​នឹង​គ្មាន​វត្តមាន​របស់ Mohamed Salah និង Wataru Endo ផង​ដែរ ដោយ​សារ​កីឡាករ​ទាំង 2 រូប​នេះ​កំពុង​ជាប់​ភារកិច្ច​ជា​មួយ​ក្រុម​ជម្រើស​ជាតិ។

ខ្សែប្រយុទ្ធ Mohamed Salah កំពុង​ត្រៀម​ការ​ប្រកួត​សម្រាប់​អេហ្ស៊ីប នៅ​ក្នុង​ព្រឹត្តិការណ៍ Africa Cup of Nations ខណៈ​ដែល​ខ្សែបម្រើ Endo ត្រៀម​សម្រាប់​ការ​ប្រកួត Asian Cup សម្រាប់​​ជប៉ុន។ ពេល​​ត្រូវ​បាន​សួរ​​អំពី Salah និង Endo លោក Jurgen Klopp ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​បាន​​និយាយ​ថា៖ “តាម​ទស្សនៈ​ផ្ទាល់​ខ្លួន ខ្ញុំ​នឹង​សប្បាយ​ចិត្ត​ខ្លាំង ប្រសិន​បើ​ពួកគេ​ធ្លាក់​ចេញ​ពី​វគ្គចែក​ពូល​ជា​មួយ​ក្រុម​ជម្រើស​ជាតិ ប៉ុន្តែ​វា​ប្រហែល​ជា​មិន​អាច​ទៅ​រួច​នោះ​ទេ ដូច្នេះ​វា​ល្អ បើ​ពួកគេ​ក៏​អាច​ឈ្នះ​វា”។

ប្រភព: BBC

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២