Connect with us

បាល់ទាត់អន្តរជាតិ

Man United កំពុង​ចង់​បាន​ខ្សែការពារ Ryan Sessegnon របស់​មាន់ខ្នាយមាស

Published

on

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​កំណត់​គោលដៅ​លើ​ខ្សែការពារ Ryan Sessegnon របស់​ក្លឹប​មាន់ខ្នាយមាស Tottenham Hotspur នៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នា​ខែ​មករា​នេះ។ ក្រុម​របស់​លោក Erik ten Hag បាន​ជួប​បញ្ហា​នៅ​តំបន់​ការពារ​ស្លាប​ស្ទើរ​ពេញ​មួយ​រដូវកាល​ទៅ​ហើយ ស្រប​ពេល​ដែល​ពេល​នេះ Sergio Reguilon ក៏​ត្រូវ​បាន​ត្រឡប់​ទៅ​ក្លឹប​ចាស់​​វិញ​នៅ​សប្តាហ៍​នេះ​ផង​ដែរ។

យ៉ាង​ណា​មិញ សម្រាប់​ខ្សែការពារ Ryan Sessegnon គាត់​បាន​ជួប​បញ្ហារបួស​អស់​មួយ​រយៈ​មក​ហើយ និង​ទើបតែ​បាន​បង្ហាញ​ខ្លួន​ជា​ថ្មី​ម្ដង​ទៀត ក្នុង​ការ​ប្រកួត​កាល​ពី​ម្សិលមិញ​នេះ​ដែល​ជា​​ការ​ប្រកួត​ក្របខណ្ឌ FA Cup ដែល​ពួក​គេ​បាន​យក​ឈ្នះ Burnley ក្នុង​លទ្ធផល 1-0។

ដោយ​ឡែក​សម្រាប់​ក្លឹប​បិសាចក្រហម បន្ទាប់​ពី​ការ​វិល​ត្រឡប់​របស់ Wan-Bissaka ពួក​គេ​មាន​ខ្សែការពារ​ស្ដាំ និង​ខ្សែការពារ​ឆ្វេង Diogo Dalot ប៉ុន្តែ Man United មិន​មាន​ជម្រើស​បម្រុង​ដែល​ល្អ​ប្រសើរ​សម្រាប់​ក្រុម​ឡើយ។ ជា​លទ្ធផល​យោងតាម​របាយការណ៍​ពី The Independent បាន​អះអាង​ថា Sessegnon គឺ​ជា​គោលដៅ​សម្រាប់​ក្លឹប​បិសាចក្រហម ដោយ​ពួក​គេ​ចង់នាំ​យក​ខ្សែការពារ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​មក​បំពេញ​នៅ​ចំណុច​កំពុង​ខ្វះខាត​របស់​ក្រុម។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២