Connect with us

បាល់ទាត់អន្តរជាតិ

Szoboszlai ប្រាប់​ពី​អារម្មណ៍​ឯកា បន្ទាប់​ពី​ផ្លាស់​ប្ដូរ​ជីវិត​ថ្មី​មក​ទឹកដី​អង់គ្លេស

Published

on

ខ្សែបម្រើ Dominik Szoboszlai របស់ Liverpool បាន​បង្ហើប​ឲ្យ​ដឹង​ថា រូប​គេ​បាន​ជំនះ​នឹង​អារម្មណ៍​ឯកោ ជាមួយ​នឹង​ជីវិត​ថ្មី​នៅ​ទឹកដី Premier League។ កីឡាករ​សញ្ជាតិ​ហុងគ្រី​រូប​នេះ​បាន​ផ្លាស់​ពី​ក្លឹប​អាឡឺម៉ង់ RB Leipzig ទៅ​ចូលរួម​ជាមួយ​ហង្សក្រហម ក្នុង​កិច្ច​ព្រមព្រៀង​តម្លៃ 60 លានផោន កាល​ពី​ដើម​រដូវកាល​នេះ។

កីឡាករ​ឆ្នើម​រូប​នេះ​ហាក់​ដូច​ជា​សម្រប​ខ្លួន​បាន​យ៉ាង​លឿន​ជា​មួយ​នឹង​ទម្រង់​លេង​របស់​ក្រុម ក៏​ដូច​ជា​ការ​ប្រកួត​ប្រជែង​ថ្មី​ក្នុង​ទឹកដី​អង់គ្លេស។ Dominik Szoboszlai បាន​ក្លាយ​ជា​កីឡាករ​ដ៏សំខាន់​ក្នុង​​តំបន់​ខ្សែបម្រើ​កណ្តាល​របស់​លោក Jurgen Klopp។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វា​មិន​មែន​ជា​ដំណើរ​ផ្សងព្រេង​ធម្មតា​ឡើយ សម្រាប់​កីឡាករ​វ័យ 23 ឆ្នាំ​រូប​នេះ ដោយ​គាត់​​បាន​បង្ហើប​ថា គាត់​បាន​ជួប​ការ​លំបាក​នឹង​ជីវិត​នៅ​ក្រៅ​ទីលាន ដែល​ជា​ជីវិត​ដ៏​សោះកក្រោះ​មួយ។

Szoboszlai គឺ​ជា​កីឡាករ​វ័យ​ក្មេង ដែល​ត្រូវ​សម្រប​ខ្លួន​ទៅ​នឹង​ជីវិត​ថ្មី នៅ​ក្នុង​ប្រទេស​អង់គ្លេស។ គាត់​បាន​ចាត់​ទុក​រឿង​នេះ​ជា​ការ​លំបាក​មួយ និង​បាន​និយាយ​នៅ​​ក្នុង​​បទសម្ភាសន៍​ជាមួយ​ Premier Leak កាល​ពី​ពេល​ថ្មីៗ​នេះ​ថា៖ “ខ្ញុំ​នឹង​និយាយ​កុហក​ប្រសិនបើ​ខ្ញុំ​និយាយ​ថា​ខ្ញុំ​មិន​មាន​អារម្មណ៍​ឯកោ​ទេ។ មាន​​ថ្ងៃ​ខ្លះ ខ្ញុំ​​អង្គុយ​លើ​សាឡុង​គិត​ពី​អ្វី​ដែល​ត្រូវ​ធ្វើ។ បន្ទាប់​មក ខ្ញុំ​បាន​មើល​ខ្សែ​ភាព​យន្ត ហើយ​ព្យាយាម​ដេក​ដោយ​រង​ចាំ​ថ្ងៃ​ស្អែក​មក​ដល់”។

ប្រភព: Metro UK

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២