បាល់ទាត់អន្តរជាតិ
Man City នឹងជួបគ្នាជាមួយ Tottenham Hotspur នៅជុំបន្ទាប់ ក្នុងពានរង្វាន់ FA Cup
ក្លឹបការពារតំណែងជើងឯក Manchester City នឹងត្រូវជួបជាមួយគូប្រជែងដ៏តានតឹង Tottenham Hotspur ក្នុងការប្រកួតជុំទី 4 ដែលជាជុំបន្ទាប់នៃការប្រកួត FA Cup។ យ៉ាងណាមិញ Man City បានបន្តឡើងមកដល់វគ្គនេះ បន្ទាប់ពីពួកគេបានទទួលជ័យជម្នះ 5-0 ទៅលើក្លឹប Huddersfield Town ដែលមកពីក្របខណ្ឌ Championship កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។
ដោយឡែកសម្រាប់ Tottenham Hotspur ពួកគេបានទម្លាក់ Burnley ដោយលទ្ធផល 1-0 កាលពីថ្ងៃសុក្រ សប្ដាហ៍មុនដូចគ្នា។ សម្រាប់ក្រុមរបស់លោក Pep Guardiola ការជួបជាមួយ Tottenham Hotspur នៅវគ្គបន្ទាប់នេះមិនមែនជារឿងដែលងាយស្រួលឡើយ ស្របពេលដែលការដឹកនាំក្រុមរបស់លោក Ange Postecoglou កំពុងស្ថិតក្នុងស្ថានភាពយ៉ាងល្អប្រសើរ។
ក្រុមដែលអាចជួបនឹងស្ថានភាពតានតឹងមួយទៀតនៅជុំទី 4 នេះដែរគឺតោខៀវ Chelsea ដោយពួកគេនឹងត្រូវជួបជាមួយ Aston Villa ខណៈដែលការប្រកួត 3 លើកចុងក្រោយរបស់តោខៀវ មិនទាន់ដែលបានឈ្នះ Aston Villa ឡើយ។ គ្រប់ការប្រកួតជុំទី 4 របស់ FA Cup ត្រូវបានគ្រោងនឹងលេងនៅចុងសប្តាហ៍ថ្ងៃទី 27 ខែមករានេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar