បាល់ទាត់អន្តរជាតិ
Martial នឹងចាកចេញទៅទឹកដីកំណើតរបស់ខ្លួនវិញ នាចុងបញ្ចប់នៃរដូវកាលនេះ
យោងតាមរបាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា មានក្លឹបយ៉ាងហោចណាស់ចំនួន 2 នៅ Ligue 1 របស់ប្រទេសបារាំង ដែលកំពុងតែពិចារណាលើការផ្ទេរខ្សែប្រយុទ្ធ Anthony Martial របស់ក្លឹបបិសាចក្រហម Manchester United នៅចុងបញ្ចប់នៃរដូវកាលនេះ។
ដោយសារតែ Anthony Martial នៅសល់តែជាង 4 ខែប៉ុណ្ណោះ នៃកុងត្រាបច្ចុប្បន្នរបស់គាត់នៅ Old Trafford ស្របពេលដែលក្លឹបក៏គ្មានបំណងនឹងបន្តកុងត្រាថ្មីជាមួយគាត់ដែរ ដូច្នេះហើយចុងបញ្ចប់នៃរដូវកាលនេះគាត់នឹងចាកចេញពីបិសាចក្រហម ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន។
យោងតាមកាសែត The Sun បានឲ្យដឹងថា ក្លឹប AS Monaco និង Marseille កំពុងតាមដានពីស្ថានភាពរបស់ខ្សែប្រយុទ្ធ Anthony Martial ខណៈដែលពួកគេយល់ឃើញថា ការទទួលបាន កីឡាករសញ្ជាតិបារាំងរូបនេះដោយគ្មានតម្លៃខ្លួនគឺជាឱកាសដ៏ល្អមួយ។ ប្រសិនបើកីឡាករវ័យ 28 ឆ្នាំរូបនេះចូលរួមជាមួយ Monaco មានន័យថា គាត់បានត្រឡប់ទៅអតីតក្លឹបចាស់វិញ ដោយគាត់ធ្លាប់លេងនៅទីនោះអំឡុងឆ្នាំ 2013 ដល់ 2015។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar