Connect with us

បាល់ទាត់អន្តរជាតិ

Anthony Martial គ្រោង​ចាកចេញ​ពី​បិសាចក្រហម ហើយ​ចូលរួម​ជាមួយ​ក្លឹប​យក្ស​មួយ​របស់​អ៊ីតាលី

Published

on

ខ្សែ​ប្រយុទ្ធ​ឆ្នើម Anthony Martial គ្រោង​នឹង​ចាកចេញ​ពី​ក្លឹប​បិសាចក្រហម Manchester United ក្នុង​នាម​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន និង​ចូលរួម​ជាមួយ​ក្លឹប Inter Milan ដែល​ស្ថិត​នៅ​លីគ​កំពូល​នៃ​ប្រទេស​អ៊ីតាលី (​នេះបើ​យោងតាម​ការ​ចុះ​ផ្សាយ​របស់ La Gazzetta dello Sport)។

យ៉ាង​ណា​មិញ កុងត្រា​របស់​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ ជាមួយ Manchester United នឹង​ផុត​កំណត់​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ​ហើយ ហើយ​ទាំង​ក្លឹប និង​កីឡាករ​ក៏​មិន​មាន​គម្រោង​ព្រមព្រៀង​គ្នា​ដើម្បី​បន្ត​កុងត្រា​ថ្មី​ដែរ។ មាន​ពាក្យ​ចចាម​អារ៉ាម​មួយ​ចំនួន បង្ហាញ​អំពី​ការ​ចាប់​អារម្មណ៍​លើ Anthony Martial ពី​សំណាក់​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត​ផង​ដែរ។

គួរ​រំលឹក​ផង​ដែរ​ថា Martial បាន​ចូលរួម​ជាមួយ Manchester United ដោយ​ផ្ទេរ​ពី​ក្លឹប Monaco នៅ​រដូវក្តៅ​ឆ្នាំ 2014 ជាមួយ​នឹង​តម្លៃ​ផ្ទេរ 60 លានអឺរ៉ូ។ គិត​ចាប់​តាំង​ពី​ពេល​នោះ​មក កីឡាករ​វ័យ 28 ឆ្នាំ​រូប​នេះ ស៊ុត​បញ្ចូល​ទី​សរុប​បាន 90 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន 317 ប្រកួត។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២