បាល់ទាត់អន្តរជាតិ
ខ្សែការពារ Julian Araujo រងការពិន័យ 4 ប្រកួត បន្ទាប់ពីយកក្បាលទៅបុកនឹងគូប្រជែងរបស់ខ្លួន
ខ្សែការពារ Julian Araujo ដែលបច្ចុប្បន្នជាកីឡាករខ្ចីជើងពី Barcelona ទៅក្លឹប Las Palmas ត្រូវបានរងបម្រាមមិនឲ្យចូលលេង 4 ប្រកួតនៅក្របខណ្ឌកំពូលរបស់អេស្ប៉ាញ និងពិន័យជាប្រាក់មួយចំនួនផងដែរ បន្ទាប់ពីការប៉ះទង្គិចគ្នាជាមួយគូប្រកួតរបស់ខ្លួន ក្នុងជំនួបរវាង Las Palmas ទល់នឹង Tenerife ក្នុងពានរង្វាន់ Copa del Rey កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ។
ក្នុងអំឡុងពេលដែល Las Palmas ត្រូវបាននាំមុខដោយលទ្ធផល 2-0 កីឡាករ Julian Araujo បានអូសបាល់ចូលតំបន់គ្រោះថ្នាក់ តែត្រូវបានរំខានឲ្យដួលពីសំណាក់ខ្សែការពាររបស់ក្លឹប Tenerife។ ភ្លាមៗនោះ កីឡាករវ័យ 34 ឆ្នាំ Nacho (Martinez Garcia) បានរត់ទៅស្រែកដាក់ Julian Araujo។
ដោយអត់ទ្រាំមិនបាន Julian Araujo បានក្រោកឡើង ហើយយកក្បាលរបស់ខ្លួនទៅបុកថ្ងាស់របស់ Nacho។ គួបផ្សំដោយការដេកដួលរមួលផ្សំគ្រិចផងដែរនោះ Nacho បានដួលទៅលើដី ហើយអាជ្ញាកណ្ដាលបានឃើញបែបនេះ ក៏ឲ្យកាតក្រហមទៅ Julian Araujo តែម្ដង។
យ៉ាងណាក្រោយមកទៀត Julian Araujo ត្រូវបានហាមឃាត់មិនឲ្យចូលលេង 4 ប្រកួត ហើយការព្យួរប្រកួតនៅ La Liga នោះ នឹងធ្វើឲ្យគាត់ខកខានការប្រកួតរបស់ក្លឹប Las Palmas ទល់នឹង Villarreal, Rayo Vallecano, Real Madrid និង Granada។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar