Connect with us

បាល់ទាត់អន្តរជាតិ

មិន​ធម្មតា! Arsenal ក៏​កំពុង​ចាប់​អារម្មណ៍​ចង់​ខ្ចី​ជើង​ខ្លាចាស់ Karim Benzema ដែរ

Published

on

ក្លឹប​កាំភ្លើងធំ Arsenal ត្រូវ​បាន​គេ​អះអាង​ថា កំពុង​ថ្លឹងថ្លែង​ពិចារណា​ពី​លទ្ធភាព​ដែល​អាច​ទៅ​រួច​ក្នុង​ការ​​ខ្ចី​ជើង​ខ្សែប្រយុទ្ធ​របស់​ក្លឹប Al-Ittihad គឺ​កីឡាករ Karim Benzema។ គេ​បាន​ដឹង​ថា ក្រុម​របស់​លោក Mikel Arteta នៅ​តែ​មិន​ទាន់​មាន​ភាព​មុតស្រួច និង​មិន​មាន​ជម្រើស​ច្រើន​សម្រាប់​កីឡាករ​ដែល​លេង​ជា​ខ្សែ​ប្រយុទ្ធ​កណ្ដាល តាំង​ពី​រដូវកាល​មុន​មក​ម្ល៉េះ។

ពួក​គេ​បាន​ឈ្នះ​តែ 1 ប្រកួត​ប្រកួត​ប៉ុណ្ណោះ ក្នុង​ចំណោម 5 ប្រកួត​ចុង​ក្រោយ​ក្នុង​ក្របខ័ណ្ឌ Premier League និង​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 4 ដោយ​ដេញ​តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង Liverpool រហូត​ដល់ 5 ពិន្ទុ។ បច្ចុប្បន្ន​ខ្សែប្រយុទ្ធ​កណ្ដាល​ដែល​មាន​ជម្រើស​តែ 2 រវាង Eddie Nketiah និង Gabriel Jesus មិន​ទាន់​មាន​សមត្ថភាព​អាច​ស៊ុត​បញ្ចូលទី​បាន​ច្រើន​តាម​ការ​រំពឹង​ទុក​ឡើយ។

កាល​ពី​ដើម​រដូវកាល​នេះ Arsenal បាន​ចំណាយ​ថវិកា​ច្រើន​គួរសម ដែល​ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​ប្រយ័ត្ន​ប្រជែងជាមួយ​នឹង​ការ​ល្មើស​ច្បាប់ FFP។ ថ្វី​ត្បិត​តែ​បែប​នេះ​ក៏​ដោយ គេ​នៅ​តែ​ត្រូវ​ដោះស្រាយ ដោយ​នាំ​យក​កីឡាករ​ចំណូល​ថ្មី​ម្នាក់​ដើម្បី​បំពេញ​នូវ​ចំណុច​ខ្វះខាត​លើ​តំបន់​ប្រយុទ្ធ​កណ្ដាល។

យោងតាម​របាយការណ៍​ពី TEAMtalk បាន​ឲ្យ​ដឹង​ថា ក្លឹប​កាំភ្លើងធំ Arsenal មាន​ចំណាប់​អារម្មណ៍​ក្នុង​ចុះ​ហត្ថលេខា​ខ្ចី​ជើង​រយៈពេល​ពាក់​កណ្ដាល​រដូវកាល​ជាមួយ Benzema នៅ​ខែ​មករា​នេះ ដែល​វា​ត្រូវ​ក្លឹប​ចាស់​ទុក​ថា ជា​ជម្រើស​ដ៏​ល្អ​ប្រសើរ​ផង​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២