Connect with us

បាល់ទាត់អន្តរជាតិ

Ivan Perisic ត្រៀម​វិល​ត្រឡប់​ទៅ​លេង​នៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ

Published

on

ខ្សែបម្រើ​ប្រយុទ្ធ Ivan Perisic របស់​ក្លឹប​មាន់ខ្នាយមាស Tottenham Hotspur ត្រៀម​នឹង​ត្រឡប់​មក​ស្រុក​កំណើត​របស់​ខ្លួន​វិញ​ហើយ ដោយ​គាត់​អាច​នឹង​ចូលរួម​ជាមួយ​ក្លឹប Hajduk Split (នេះ​បើ​យោងតាម​សេចក្ដី​រាយការណ៍​របស់​អ្នក​កាសែត​លោក Fabrizio Romano)។

យោងតាម​ប្រភព​ច្បាស់ការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា ការ​ចរចា​​ផ្ទេរ​របស់​កីឡាករ​វ័យ 34 ឆ្នាំ​រូប​នេះ កំពុង​ដំណើរ​ការ​ដោយ​ជោគជ័យ និង​ត្រៀម​សេចក្ដី​សម្រេច​ជា​ចុង​ក្រោយ។ កីឡាករ​ឆ្នើម​រូប​នេះ បាន​បង្ហាញ​ពី​បំណង​ប្រាថ្នា​ដ៏​ច្បាស់លាស់ ដោយ​ចង់​ត្រឡប់​ទៅ​ប្រទេស​ក្រូ​អាត​របស់​គាត់​វិញ ដែល​នេះ​អាច​ជា​វេលា​ចុង​ក្រោយ​មុន​នឹង​គាត់​ចូល​និវត្តន៍​ពី​បាល់ទាត់។

យ៉ាង​ណា​មិញ សម្រាប់​ក្លឹប Hajduk Split គឺ​ជា​អតីត​ក្លឹប​កាល​ពី Ivan Perisic នៅ​ជា​​យុវជន ដែល​គាត់​បាន​ចំណាយ​ពេល​ប្រហែល 11 ឆ្នាំ​នៅ​ទីនោះ មុន​ពេល​ផ្លាស់​ទៅ​ក្លឹប​បារាំង Sochaux ក្នុង​ឆ្នាំ 2008។ ចាប់​តាំង​ពី​ពេល​នោះ​មក ខ្សែបម្រើ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ត​ដំណើរ​ផ្សងព្រេង​ក្នុង​អាជីព​បាល់ទាត់​របស់​គាត់ ដោយ​លេង​នៅ​ក្លឹប​ធំ​ជា​ច្រើន ក្នុង​លីគ​កំពូល​នៅ​តំបន់​អឺរ៉ុប លើក​លែង​តែ​លីគ​របស់​អេស្ប៉ាញ​ប៉ុណ្ណោះ ដែល​គាត់​មិន​ធ្លាប់​ប្រកប​អាជីព​ជាមួយ។

ប្រភព: Dailysports

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២