Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប Al-Hilal បដិសេធ​មិន​មាន​បំណង​បញ្ចប់​កុងត្រា​របស់ Neymar មុន​កំណត់ ដូច​ពាក្យ​ចចាម​អារ៉ាម​ឡើយ

Published

on

ក្លឹប​យក្ស​របស់​អារ៉ាប់ Al-Hilal មិន​មាន​ចេតនា ក្នុង​ការ​បញ្ចប់​កុងត្រា រឺ​ព្យួរ​កុងត្រា​របស់ Neymar មុន​កំណត់​នោះ​ទេ ហើយ​នឹង​រង់​ចាំ​ការ​ត្រឡប់​មក​វិញ​របស់​គាត់​បន្ទាប់​ពី​សម្រាក​ព្យាបាល​របួស​រួច​រាល់ (នេះ​បើ​យោងតាម​សេចក្ដី​រាយការណ៍​របស់​អ្នក​កាសែត​លោក Fabrizio Romano)។

យោងតាម​ប្រភព​ដដែល​នេះ​ដែរ បាន​​បញ្ជាក់​​ថា ព័ត៌មាន​នៃ​ការ​និយាយ​ពាក់ព័ន្ធ​នឹង​ការ​បញ្ចប់​កុងត្រា​របស់​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ គឺ​ជា​ព័ត៌មាន​ក្លែងក្លាយ។ ដោយ​ឡែក​ក្លឹប​យក្ស​របស់​អារ៉ាប៊ីសាអូឌីត​កំពុង​តែ​នាំ​យក​កីឡាករ​ចំណូល​ថ្មី​ Renan Lodi ដើម្បី​ឲ្យ​មក​លេង​នៅ​កន្លែង​របស់ Neymar ដែល​កំពុង​​រង​របួស ដោយ​អាច​អូស​បន្លាយ​ដល់​ចុង​បញ្ចប់​នៃ​​រដូវ​កាល​នេះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ Neymar ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រឡប់​មក​វិញ ហើយ​អាច​លេង​ឲ្យ Al-Hilal បាន នា​ពេល​វេលា​ណា​មួយ​ខាង​មុខ។ សូម​រំលឹក​ផង​ដែរ​ថា Neymar Jr បាន​រង​របួស​ធ្ងន់ធ្ងរ កាល​ពី​ខែ​តុលា​ឆ្នាំ​មុន ដោយ​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា មាន​ការ​រហែក ACL នៅ​ជង្គង់​ឆ្វេង​របស់​គាត់ បន្ទាប់​ពីការ​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​ប្រេស៊ីល​ទល់​នឹង​អ៊ុយរូហ្គាយ ក្នុង​វគ្គ​ជម្រុះ World Cup ឆ្នាំ 2026។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២