Connect with us

បាល់ទាត់អន្តរជាតិ

ក្រសួង​ហិរញ្ញ​វត្ថុ​បារាំង បន្ត​ការ​ស៊ើប​អង្កេត​លើ​ករណី​គេច​ពន្ធ​របស់ Neymar កាល​ពី​អំឡុង​ឆ្នាំ 2017

Published

on

ក្រសួង​ហិរញ្ញវត្ថុ​បារាំង​ត្រូវ​បាន​គេ​ដឹង​ថា នឹង​បន្ត​ការ​ស្រាវជ្រាវ​ពាក់ព័ន្ធ​ករណី​ស៊ើប​អង្កេត​លើការ​ផ្ទេរ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល Neymar Jr ពី Barcelona ទៅ PSG ក្នុង​ឆ្នាំ 2017។ យោង​តាម​របាយការណ៍​ពី L’Equipe បាន​ឲ្យ​ដឹង​ថា មន្រ្តីប៉ូលីស​មក​ពី​ការិយាល័យ​ប្រឆាំង​អំពើ​ពុក​រលួយ និង​ក្លែង​បន្លំ​ពន្ធ បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ស្រាវជ្រាវ​នៅថ្ងៃ​ទី 15 ខែ​មករា កន្លង​ទៅ។

យ៉ាង​ណា​មិញ អាជ្ញាធរ​បាន​អនុវត្តន៍​ច្បាប់​អង្កេត​លើ​ករណី Neymar ដែល​ចាកចេញ​ពី​ទឹកដី​អេស្ប៉ាញ មក​ចូលរួម​ជាមួយ PSG កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ដែល​អាច​សង្ស័យ​ថា បាន​ពាក់ព័ន្ធ​នឹង​ការ​គេច​ពន្ធ​ដែល​ជា​ច្បាប់​ពន្ធ​របស់​ប្រទេស​បារាំង។

ដោយ​ឡែក បច្ចុប្បន្ន Neymar បាន​រសាត់​អណ្ដែត​ជីវិត​បាល់ទាត់​របស់​គាត់​ទៅ​ដល់​មជ្ឃិម​បូព៌ា​ហើយ​ដោយ​ចូលរួម​ជាមួយ​ក្លឹប Al-Hilal កាល​ពី​ដើម​រដូវកាល​កន្លង​ទៅ។ នៅ​មុន​នេះ​បន្តិច មាន​សេចក្តី​រាយការណ៍​មួយ​បាន​លើក​ឡើង​ថា ក្លឹប​បច្ចុប្បន្ន​របស់​ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ​គឺ Al-Hilal មាន​បំណង​ចង់​ព្យួរ​កុងត្រា​របស់​គាត់​បណ្ដោះ​អាសន្ន បន្ទាប់​ពី Neymar មាន​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​ខក​ខាន​មិន​បាន​លេង​រយៈពេល​យូរ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២