Connect with us

បាល់ទាត់អន្តរជាតិ

គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន មាន​ជម្លោះ​ជាមួយ Messi ក្រោយ​ប្រកួត​​ចាញ់​អ៊ុយរូហ្គាយ 2-0 កាល​ពី​ប៉ុន្មាន​ខែ​មុន

Published

on

របាយការណ៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ពី LA100 បាន​អះអាង​ថា គ្រូបង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​លោក Lionel Scaloni បាន​កើត​មាន​ជម្លោះ​ជាមួយ​ខ្សែប្រយុទ្ធ​ឆ្នើម Lionel Messi បន្ទាប់​ពី​ការ​ប្រកួត​វគ្គ​ជម្រុះ World Cup 2026 ជាមួយ​អ៊ុយរូហ្គាយ កាល​ពី​ខែវិច្ឆិកា​ឆ្នាំ​មុន។

យ៉ាង​ណា​មិញ​នៅ​ពេល​នោះ ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន បាន​ចាញ់​ក្នុង​ដី​របស់​ខ្លួន​ឯង ជាមួយ​នឹង​លទ្ធផល 2 ទល់​នឹង 0។ គេ​បាន​ដឹង​ថា ក្រោយ​បរាជ័យ កីឡាករ​របស់​អាហ្សង់ទីន​បែរ​ជា​បាន​ធ្វើ​ពិធី​ជប់​លៀង​លក្ខណៈ​ឯកជន​មួយ ដែល​ធ្វើ​ឲ្យ​លោក Lionel Scaloni មាន​ការ​ខឹង​សម្បារ​ចំពោះ​អាកប្បកិរិយា​នេះ​ជា​ខ្លាំង ខណៈ​ដែល​គាត់​ក៏​មាន​ជម្លោះ​ជាមួយ Messi ជា​កាពីតែន​ក្រុម​ផង​ដែរ។

ជម្លោះ​រវាង​អ្នក​ទាំង 2 បាន​កើត​ឡើង នៅ​មុន​ការ​ប្រកួត​បន្ទាប់​ដែល​ត្រូវ​ប៉ះ​ជាមួយ​ប្រេស៊ីល។ យ៉ាងណា​លទ្ធផល​ដែល​ពួក​គេ​លេង​តទល់​នឹង​ប្រេស៊ីល គឺ​បញ្ចប់​ទៅ​ដោយ​ជ័យ​ជំនះ 1-0 តែ​បន្ទាប់​ពី​ការ​ប្រកួត​នោះ គ្រូ​បង្វឹក​​របស់​អាហ្សង់ទីន​លោក Lionel Scaloni បាន​ប្រកាស​ពី​ការ​ចង់​ចុះ​ចេញ​ពី​តំណែង តែ​គាត់​បាន​បញ្ជាក់​ថា នោះ​មិន​មែន​ដោយ​សារ​​ជម្លោះ​ជាមួយ Messi ឡើយ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២