Connect with us

បាល់ទាត់អន្តរជាតិ

ភរិយា​របស់ Kyle Walker បើក​កកាយ​ថា ប្ដី​របស់​នាង​មិន​ត្រឹម​តែ​មាន​សង្សារ​ម្នាក់​ទេ តែ​មាន​ទាំង​ស្រី​កំណាន់​ចិត្ត​លួច​លាក់​ថែម​ម្នាក់​ថែម​ទៀត

Published

on

កីឡាករ​ឆ្នើម Kyle Walker បាន​ឈ្នះពាន​រង្វាន់​ជា​ច្រើន​ជាមួយ​ក្លឹប Manchester City ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ខ្សែការពារ​ដ៏​ល្អ​បំផុត​ម្នាក់​ក្នុង​ពិភព​បាល់ទាត់​នា​ពេល​បច្ចុប្បន្ន។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ជីវិត​ឯកជន​របស់​កីឡាករ​បាល់ទាត់​រូប​នេះ មាន​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ។

សូម​រំលឹក​ថា​ផង​ដែរ​ថា កាល​ពី​សប្តាហ៍​មុន រឿងរ៉ាវ​របស់ Kyle Walker ត្រូវ​បាន​​ប្រពន្ធ​ដែល​កំពុង​មាន​ផ្ទៃពោះ​របស់​គាត់​ឈ្មោះ Annie Kilner លាត​ត្រដាង និង​អះអាង​ថា កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ មិន​មែន​មាន​​ស្រី​កំណាន់​ចិត្ត Lauryn Goodman ម្នាក់​នោះ​ទេ គឺ​គេ​មាន​នារី​ទី 3 ម្នាក់​ទៀត។

ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ យោង​តាម​ប្រភព​របស់ The Sun បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយ Annie Kilner និង Lauryn មិន​បាន​ដឹង​ថា Kyle Walker មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយនារី​ម្នាក់​ផ្សេង​ទៀត ដែល​ជា​តារាម៉ូដែល ដែល​មិន​ត្រូវ​បាន​​បង្ហាញ​​ឈ្មោះ តែ​គេ​បាន​ដឹង​ថា Kyle Walker បាន​ជួប​តារាម៉ូ​ដែល​ម្នាក់​នោះ តាំង​ពី​ខែ​មករា ឆ្នាំ 2019 ម៉្លេះ ហើយ​មក​ដល់​ពេល​នេះ​ទើប​តែ​ត្រូវ​បាន​លាតត្រដាង។

ប្រភព: Thesun

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២