Connect with us

បាល់ទាត់អន្តរជាតិ

Barcelona បដិសេធ​មិន​លក់​ខ្សែ​ការពារ​វ័យ​ក្មេង Mikayil Faye

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​ដឹង​ថា ត្រៀម​នឹង​ទទួល​បាន​សំណើ​រហូត​ដល់​ទៅ 9 លាន​អឺរ៉ូ សម្រាប់​ការ​ទិញ​យក​ខ្សែ​ការពារ​វ័យ​ក្មេង Mikayil Faye។ ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ ទើប​តែ​បាន​ចុះ​ហត្ថលេខា​លើ Mikayil Faye កាល​ពី​ខែ​មិថុនា ឆ្នាំ​មុន​ប៉ុណ្ណោះ ដោយ​ចំណាយ​​ទឹកប្រាក់​ត្រឹមតែ 1.5 លានអឺរ៉ូ។

យោងតាម​របាយការណ៍​ពី​អ្នក​កាសែត​ល្បី​ឈ្មោះ​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា ក្លឹប Lens របស់​បារាំង បាន​ដាក់​សំណើរ​ដើម្បី​ទិញ​យក​កីឡាករ​វ័យក្មេងរបស់ Barcelona។ គេ​មិន​បាន​ដឹង​ច្បាស់​ថា ក្លឹប​យក្ស​កាតាឡាន់ Barcelona មាន​គោលបំណង​អ្វី ប៉ុន្តែ​ពួក​គេ​បាន​បដិសេធ​រាល់​សំណើរ​ទាំង​អស់ ដែល​ពាក់​ព័ន្ធ​នឹង​ខ្សែការពារ Mikayil Faye។

ថ្វី​ត្បិតតែ​បច្ចុប្បន្ន Mikayil Faye កំពុង​លេង​ឲ្យ​ឈុត​ទី 2 Barca Atletic របស់​ក្លឹប​យក្ស​អេស្ប៉ាញ​ក៏​ដោយ ប៉ុន្តែ​គាត់​ត្រូវ​បាន​គេ​សម្លឹង​មើល​ឃើញ​ថា នឹង​ក្លាយ​ជា​អនាគត​កីឡាករ​ឆ្នើម​មួយ​រូប​របស់ Barcelona។ លើស​ពី​នេះ​ទៅ​ទៀត ខ្សែ​ការពារ​វ័យ​ក្មេង​រូប​នេះ ធ្លាប់​ត្រូវ​បាន​ទទួល​ការ​កោតសរសើរ​យ៉ាង​ខ្លាំង​ពី Jules Kounde ដែល​ជា​មិត្ត​រួម​ក្លឹប​របស់​ខ្លួន​ផងដែរ។

ប្រភព: Barcablaugranes

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២