Connect with us

បាល់ទាត់អន្តរជាតិ

មាន​ជម្រើស​ច្រើន តែ​ប្រធាន​ក្លឹប Barcelona បែរ​ជា​ចង់​បាន​គ្រូ​បង្វឹក​រូប​នេះ​មក​ជំនួស​តំណែង​របស់ Xavi

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​មេឃខៀវ Manchester City លោក Pep Guardiola គឺ​ជា​បេក្ខភាព​ដែល​ត្រូវ​បាន​ប្រធាន​ក្លឹប Barcelona លោក Joan Laporta ពេញ​ចិត្ត​ជាង​គេ សម្រាប់​តំណែង​ជា​គ្រូបង្វឹក​ថ្មី​របស់​ពួក​គេ។ យ៉ាង​ណា​មិញ នៅ​រដូវកាល​ក្រោយ Barcelona នឹង​ចាប់ផ្តើម​ការ​ប្រកួត​ដោយ​មាន​បេក្ខភាព​គ្រូ​បង្វឹក​ថ្មី​មក​ដឹកនាំ ព្រោះ​លោក Xavi Hernandez បាន​ប្រកាស​ចាកចេញ​ហើយ កាល​ពី​សប្ដាហ៍​មុន។

សម្រាប់​គំនិត​នៃ​ការ​ចង់​បាន​របស់​ប្រធាន​ក្លឹប Barcelona ដែល​ចង់​ឲ្យ​លោក Pep Guardiola មក​ដឹកនាំ​បន្ត​នោះ ប្រហែល​ជា​ពិបាក​បន្តិច ព្រោះ​បច្ចុប្បន្ន​គាត់​កំពុង​ជោគជ័យ​ជា​មួយ Man City ហើយ​គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ មិន​ដែល​ធ្លាប់​ត្រឡប់​មក​ដឹក​នាំ​ក្លឹប​ចាស់ ដែល​គាត់​ធ្លាប់​បាន​ដឹកនាំ​ម្ដង​រួច​មក​ហើយ​នោះ​ទេ។

គួរ​រំលឹក​ផង​ដែរ​ថា​លោក Pep Guardiola ធ្លាប់​បាន​កាន់កាប់​តួនាទី​ជា​គ្រូ​បង្វឹក​របស់ Barcelona ពី​ឆ្នាំ 2008 ដល់​ឆ្នាំ 2012 ដោយ​បាន​ឈ្នះពាន La Liga ចំនួន 3 ដង និង​ពាន​រង្វាន់ UEFA Champions League ចំនួន 2 ដង។ គ្រូ​បង្វឹក​រូប​នេះ បាន​ចាកចេញ​ពី Barcelona ទៅ Bayern Munich នៅ​ឆ្នាំ 2013 ហើយ​បន្ត​ទៅ Manchester City ក្នុង​ឆ្នាំ 2016។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២