Connect with us

បាល់ទាត់អន្តរជាតិ

Tottenham Hotspur និង Barcelona កំពុង​ប្រជែង​គ្នា​ដើម្បី​ចុះ​ហត្ថលេខា​លើ​ខ្សែបម្រើ​វ័យ​ក្មេង​មួយ​រូប​របស់​ស៊ុយអែត

Published

on

ក្លឹប​មាន់ខ្នាយមាស Tottenham Hotspur និង Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ប្រ​ជែង​គ្នា ដើម្បី​ទទួល​បាន​ការ​ចុះ​ហត្ថលេខា​លើ​កីឡាករ​មួយ​រូប​របស់​ក្លឹប Djurgardens IF គឺ​ខ្សែ​បម្រើ Lucas Bergvall។ កីឡាករ​វ័យ 17 ឆ្នាំ​រូប​នេះ ប្រហែល​ជា​នឹង​ចាកចេញ​មក​ក្លឹប​ណា​មួយ​ក្នុង​តំបន់​អឺរ៉ុប​ចុង​រដូវកាល​ខាង​មុខ ខណៈ​ដែល​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ គាត់​ត្រូវ​បាន​ក្លឹប​ធំៗ​ជា​ច្រើន​ចាប់​អារម្មណ៍។

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​ជឿ​ថា បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​លើ​កីឡាករ​វ័យ​ក្មេង​រូប​នេះ​ផង​ដែរ ប៉ុន្តែ​បើ​យោងតាម​អ្នក​កាសែត​របស់ Sky Sports លោក Michael Bridge បាន​អះអាង​ថា ខ្សែបម្រើ Lucas Bergvall កំពុង​សម្រេច​ចិត្ត​ជ្រើសរើស​រវាង Tottenham Hotspur រឺ Barcelona ប៉ុណ្ណោះ។

កីឡាករ​សញ្ជាតិ​ស៊ុយអែត​រូបនេះ​គឺ​ជា​កីឡាករ​ដែល​ប្រសូត្រ​ចេញ​ពី​ថ្នាល​យុវជន​របស់​ក្លឹប IF Brommapojkarna។ យើង​មិន​ដឹង​ថា ខ្សែបម្រើ​ឆ្នើម​រូប​នេះ​នឹង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ក្លឹប​ណា​រវាង Barcelona និង Tottenham Hotspur ប៉ុន្តែ​គេ​បាន​កំណត់​តម្លៃ​ខ្លួន​របស់​គាត់​រួច​ហើយ​អាច​នឹង​មាន​តម្លៃ​ផ្ទេរ​សរុប​ខ្ទង់ 10 លាន​អឺរ៉ូ (ផ្អែក​តាម​របាយការណ៍​របស់​លោក Fabrizio Romano)។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២