Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid នឹង​ប្រកួត​តទល់​ជាមួយ Girona ដោយ​ខ្វះខាត​ខ្សែការពារ​កណ្ដាល

Published

on

ក្រុម​កំពូល​​តារាង​ទាំង 2 ក្នុង​ក្រប​ខ័ណ្ឌ La Liga របស់​អេស្ប៉ាញ​នឹង​ប៉ះ​គ្នា សម្រាប់​ការ​ប្រកួត​នៅ​រំលង​អាធ្រាត​ថ្ងៃ​ទី 10 ឈាន​ចូល​ថ្ងៃ​ទី 11 (ម៉ោង 12:30 នាទី)។ យ៉ាង​ណា​មិញ​ក្លឹប Real Madrid នឹង​ត្រូវ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Girona ដែល​ជា​ក្រុម​កំពុង​កាន់​កាប់​តំណែង​លេខ 2។

ដោយ​ឡែក​បច្ចុប្បន្ន Real Madrid គឺ​ជា​ក្រុម​កំពូល​តារាង ដែល​មាន 58 ពិន្ទុ ស្រប​ពេលដែល Girona កំពុង​ព្យាយាម​ដេញ​តាម​ពី​ក្រោយ​ដោយ​មាន 56 ពិន្ទុ។ ប្រសិន​បើ​ការ​ប្រកួត​ទល់​នឹង Real Madrid ក្លឹប Girona អាច​ឈ្នះ​បាន​នោះ ពួក​គេ​នឹង​មាន​ពិន្ទុ​គ្រប់​គ្រាន់ ក្នុង​ការ​ឡើង​ទៅ​កាន់​កាប់​តំណែង​កំពូល​តារាង La Liga។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ បច្ចុប្បន្ន​ក្រុម​របស់​លោក Carlo Ancelotti នឹង​ត្រូវ​ប្រកួត​តទល់​ជាមួយ Girona ដោយ​ខ្វះខាត​ខ្សែការពារ​កណ្ដាល ខណៈ​ដែល David Alaba, Eder Militao និង Nacho Fernandez សុទ្ធតែ​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​របួស។ មាន​តែ Rudiger ម្នាក់​ប៉ុណ្ណោះ ដែល​ជា​ខ្សែការពារ​កណ្ដាល​របស់​ក្រុម។ គេ​បាន​ដឹង​ថា Real Madrid នឹង​ទាញ Carvajal ដែល​ជា​ខ្សែការពារ​ស្ដាំ មក​លេង​ជា​ការពារ​កណ្ដាល​បណ្ដោះ​អាសន្ន ពេល​ប៉ះជាមួយ Girona នៅ​ប៉ុន្មាន​ខាង​មុខ​នេះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២