បាល់ទាត់អន្តរជាតិ
Barcelona ក្លាយជាក្លឹបដែលមានកំណត់ត្រា តំបន់ការពារអន់បំផុតប្រចាំឆ្នាំ 2024
លទ្ធផលមិនល្អនៃការប្រកួតចុងក្រោយបង្អស់របស់ Barcelona នៅក្នុងក្របខណ្ឌ La Liga បានធ្វើឲ្យពួកគេមានកំណត់ត្រាក្លាយជាក្លឹបដែលមានតំបន់ការពារដ៏អន់បំផុត ប្រចាំឆ្នាំ 2024 បើប្រៀបធៀបទៅនឹងក្លឹងផ្សេងៗទៀត ដែលស្ថិតនៅលីគកំពូលទាំង 5 របស់អឺរ៉ុប។
បន្ទាប់ពីបានបញ្ចប់ទៅដោយលទ្ធផលស្មើ 3-3 ទល់នឹងក្រុមភ្ញៀវ Granada ឥឡូវនេះ Barcelona បានបណ្តោយឲ្យមានស្ថិតិនៃការរបួតគ្រាប់បាល់រហូតដល់ 23 គ្រាប់ ពីការប្រកួតចំនួន 11 លើកចុងក្រោយរបស់ពួកគេនៅឆ្នាំ 2024។ ស្ថិតិនេះ គឺច្រើនជាងក្រុមណាៗទាំងអស់ នៅក្នុងលីគកំពូលទាំង 5 នៃបាល់ទាត់តំបន់អឺរ៉ុប ដោយបាននាំមុខទាំងក្រុមខ្សោយរបស់អ៊ីតាលី Frosinone ដែលរបួតគ្រាប់បាល់សរុប 22 គ្រាប់ ក្នុងឆ្នាំ 2024 នេះ។
ដោយសារតែការលេងមិនស៊ីសង្វាក់គ្នារបស់ក្លឹបយក្សកាតាឡាន់នៅរដូវកាលនេះ ពួកគេហាក់ដូចជាមានគម្លាតកាន់តែឆ្ងាយពីគូប្រជែង Real Madrid និងកំពុងអស់ឱកាសស្ទើរតែទាំងស្រុងទៅហើយ ក្នុងការដណ្ដើមពានលីគនៅរដូវកាលនេះ។ យ៉ាងណា នៅរដូវកាលក្រោយ Barcelona ត្រូវផ្លាស់ប្ដូរបេក្ខភាពគ្រូបង្វឹកថ្មីមកដឹកនាំ ខណៈដែលលោក Xavi Hernandez នឹងចាកចេញពីតំណែងនាពេលចប់រដូវកាល។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar