Connect with us

បាល់ទាត់អន្តរជាតិ

Carvajal ប្រាប់​ពី​ជម្រើស​របស់​ខ្លួន​រវាង Cristiano Ronaldo និង Messi

Published

on

កីឡាករ Dani Carvajal ដែល​ជា​តារា​ឆ្នើម​មួយ​រូប​របស់​ក្លឹប Real Madrid បាន​ផ្ដល់​ចម្លើយ​នៃ​ការ​ឆ្លើយ​តប​មួយ​នៃ​ជម្រើស​​រវាង Cristiano Ronaldo និង Lionel Messi។ ដោយ​ឡែក​យើង​បាន​ដឹង​ហើយ​ថា បើ​ទោះ​បី​ជា​ពេល​នេះ Messi បាន​ឈ្នះពាន​សព្វគ្រប់​អស់​ទៅ​ហើយ រួម​ទាំង World Cup ផង​ដែរ​ក៏​ដោយ ក៏​អ្នក​ទាំង 2 ត្រូវ​បាន​គេ​បន្ត​ការ​ប្រៀបធៀប​ដដែល។

យ៉ាង​ណា​មិញ Carvajal ធ្លាប់​លេង​ជាមួយ Cristiano Ronaldo នៅ Real Madrid ហើយ​ជា​រឿយៗ​គាត់​តែងតែ​ប្រឈម​មុខ​ជា​មួយ Messi ក្នុង​កំឡុង​ពេល​ប្រកួត​តទល់​នឹង​ក្លឹប Barcelona។ ខ្សែ​ការពារ​ស្លាប​ស្ដាំ​​រូប​នេះ​បាន​និយាយ​ថា គាត់​មិន​អាច​ជ្រើសរើស​រវាង Cristiano Ronaldo និង Lionel Messi បាន​​ទេ ព្រោះ​អ្នក​ទាំង 2 ជា​កីឡាករ​ដ៏​អស្ចារ្យ​ដូចគ្នា។

Dani Carvajal បាន​និយាយ​តាមរយៈ Albiceleste Talk ថា៖ “Messi រឺ Ronaldo? ខ្ញុំ​ដាក់​ពួក​គេ​នៅ​កម្រិត​ដូច​គ្នា។… Messi គឺ​ជា​កីឡាករ​ដែល​អាច​ចុះ​ទៅ​ទទួល​បាល់ និង​បង្កើត​គុណភាព​ប្រយុទ្ធ ហើយ​គាត់​អាច​ចូលរួម​ក្នុង​ការ​លេង ឲ្យ​កាន់​តែ​មាន​ការ​ចាប់​អារម្មណ៍​បន្ថែម​ទៀត។ Cristiano Ronaldo គឺ​ជា​បិសាច​ដែល​មាន​អំណាច​ក្នុង​ការ​ស៊ុតបញ្ចូលទី និង​វាយ​លុក​តំបន់​ប្រយុទ្ធ។ ប្រសិន​បើ​ពួក​គេ​លេង​ជា​មួយ​គ្នា ពួកគេ​នឹង​ក្លាយ​ជា​អាវុធ​ដ៏​ខ្លាំងក្លា ហើយ​វា​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ការ​ទស្សនា​ផង​ដែរ”។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២