Connect with us

បាល់ទាត់អន្តរជាតិ

PSG ត្រៀម​ចុះ​ហត្ថលេខា​លើ​កីឡាករ​ចំណូល​ថ្មី 3 នាក់ ដើម្បី​ប៉ះប៉ូវ​ការ​ចាកចេញ​របស់ Kylian Mbappe

Published

on

យោងតាម​សេចក្ដី​រាយការណ៍​ពី​អ្នក​កាសែត​លោក Fabrizio Romano បាន​ឲ្យ​ដឹងថា ក្លឹប​​យក្ស​របស់​បារាំង PSG មាន​​បំណង​ចុះ​ហត្ថលេខា​លើ​ការ​ផ្ទេរ​កីឡាករ​ចំណូល​ថ្មី 3 នាក់​បន្ថែម​នៅ​​រដូវ​ក្ដៅ​ខាង​មុខ​នេះ ស្រប​ពេល​ដែល​ក្លឹប​របស់​ខ្លួន​នឹង​បាត់​បង់​កីឡាករ​សំខាន់​ម្នាក់​ផង​ដែរ។

យ៉ាង​ណា​មិញ ការ​ផ្ទេរ​កីឡាករ 3 នាក់​បន្ថែម​ទៀត​នេះ គឺ​ដើម្បី​ឆ្លើយ​តប ក៏​ដូច​ជា​ប៉ះប៉ូវ​លើ​ការ​ចាកចេញ​របស់​ខ្សែប្រយុទ្ធ​ឆ្នើម Kylian Mbappe។ កីឡាករ​របស់​ក្លឹប Napoli គឺ Victor Osimhen គឺ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ទាំង 3 ដែល PSG ត្រៀម​ចុះ​ហត្ថលេខា​ផ្ទេរ ខណៈ​ដែល 2 នាក់​ផ្សេង​ទៀត​អាច​ជា​ខ្សែបម្រើ​ម្នាក់ និង​ខ្សែ​ការពារ​កណ្តាល​ម្នាក់។

គួរ​រដឹង​ផង​ដែរ​ថា កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន Kylian Mbappe បាន​បញ្ជាក់​ហើយ​ថា គាត់​នឹង​ចាកចេញ​ពី​ទឹកដី​បារាំង​នៅ​ពេល​ចប់​រដូវកាល 2023/2024 នេះ​ហើយ។ ខ្សែប្រយុទ្ធ​វវ័យ 25 រូប​នេះ នឹង​ក្លាយ​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន ដោយ​គាត់​អាច​នឹង​ចូល​រួម​ជាមួយ​ក្លឹប​អធិរាជស Real Madrid។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២