Connect with us

បាល់ទាត់អន្តរជាតិ

Lautaro Martinez កាន់​កាប់​ចំនួន​គ្រាប់​បាល់​ស៊ុត​បញ្ចូលទី​ច្រើន​ដាច់​គេ​ប្រចាំ Serie A

Published

on

បន្ទាប់​ពី​ស៊ុត​បញ្ចូលទី​បាន 1 គ្រាប់​ក្នុង​ជ័យ​ជម្នះ​របស់ Inter Milan ទៅ​លើ Salernitana ក្នុង​លទ្ធផល 4-0 ខ្សែប្រយុទ្ធ​ឆ្នើម Lautaro Martinez បាន​បន្ត​ឈរ​ក្នុង​តំណែង​ជា​កីឡាករ​ដែល​ស៊ុត​បាន​ច្រើន​គ្រាប់​ជាង​គេ​ប្រចាំ​លីគ​កំពូល​របស់​អ៊ីតាលី (ក្របខណ្ឌ Serie A)។

បច្ចុប្បន្ន Lautaro Martinez មាន​ចំនួន​គ្រាប់​បាល់​ស៊ុត​បញ្ចូលទី​រហូត​ដល់ 20 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប 22 ប្រកួត​នៅ​រដូវកាល​នេះ ដែល​ជា​ការ​ប្រកួត​លីគ។ យ៉ាង​ណា​មិញ​ស្ថិតិ​នៃ​គ្រាប់​បាល់​នេះ បាន​ធ្វើ​ឲ្យ​តារា​ឆ្នើម​អាហ្សង់ទីន មាន​គ្រាប់​បាល់​ច្រើន​ដាច់​គេ ខណៈ​ដែល​អ្នក​ស៊ុត​បញ្ចូលទី​ច្រើន​លំដាប់​ទី 2 គឺ Dusan Vlahovic មាន​ត្រឹមតែ 12 គ្រាប់​ប៉ុណ្ណោះ ហើយ​លេខ 3 គឺ Olivier Giroud មាន 11 គ្រាប់។

ថ្វី​ត្បិតតែ Lautaro Martinez បាន​បាត់បង់​ដៃ​គូ​ចាស់ Romelu Lukaku ដែល​បាន​ចាកចេញនៅ​ដើម​រដូវ​កាល​នេះ​​ក៏​ដោយ គាត់​បាន​លេង​យ៉ាង​ស៊ី​សង្វាក់​គ្នា​ជា​មួយ​កីឡាករ​ចំណូល​ថ្មី Marcus Thuram ដែល​ផ្ទេរ​ពី Monchengladbach។ Lautaro Martinez កំពុង​មាន​ភាគរយ​ខ្ពស់​បំផុត ក្នុង​ការ​ឈ្នះ​ស្បែកជើង​មាស​ប្រចាំ​លីគ​អ៊ីតាលី នៅរដូវកាល​នេះ​ផង​ដែរ។

ប្រភព: GOAL

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២