Connect with us

បាល់ទាត់អន្តរជាតិ

Thomas Tuchel បើក​ចិត្ត​ក្នុង​ការ​មក​ដឹកនាំ​ក្លឹប​បិសាចក្រហម Manchester United

Published

on

យោងតាម​សេចក្ដី​រាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​ដោយ Kicker បាន​ឲ្យ​ដឹង​ថា លោក Thomas Tuchel ដែល​ជា​គ្រូបង្វឹក​របស់​ក្លឹប Bayern Munich បាន​ចាប់​អារម្មណ៍​នឹង​មុខ​តំណែង​ជា​គ្រូ​បង្វឹក​របស់​បិសាចក្រហម Manchester United។ ដោយ​ឡែក នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ Thomas Tuchel នឹង​ចាកចេញ​ពី Bayern Munich ហើយ។

គេ​បាន​ដឹង​ថា គ្រូ​បង្វឹក​វ័យ 50 ឆ្នាំ​រូបនេះ​ចង់​ធ្វើ​ការ​ងា​ជាមួយ​ក្លឹប​បិសាចក្រហម។ Tuchel ចាប់​អារម្មណ៍​នឹង​ទម្រង់​លេង, កេរ្តិ៍​ឈ្មោះ និង​ធនធាន​ហិរញ្ញ​វត្ថុ​របស់ Manchester United។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Thomas Tuchel អាច​ចូល​កាន់​តំណែង​ជា​គ្រូ​បង្វឹក​ថ្មី​របស់​បិសាចក្រហម​បាន លុះ​ត្រា​ណា​តែ​គ្រូបង្វឹក​បច្ចុប្បន្ន​របស់​ពួក​គេ​គឺ​លោក Erik ten Hag ត្រូវ​បាន​បណ្តេញ​ចេញ។

គួរ​រំលឹក​ផង​ដែរ​ថា លោក Thomas Tuchel បាន​ចូល​មក​ដឹកនាំ​នៅ Bayern Munich ក្នុង​ខែមីនា ឆ្នាំ 2023 ដោយ​បន្ត​តំណែង​ពី Julian Nagelsmann។ គ្រូ​បង្វឹក​រូប​នេះ​បាន​ឈ្នះពាន Bundesliga ក្នុង​រដូវកាល​ឆ្នាំ 2022/2023 ជាមួយ​ក្លឹប ប៉ុន្តែ​រដូវកាល​នេះ ពួក​គេ​បាន​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ 2 ក្នុង​តារាង​លីគ​កំពូល និង​ចាញ់ Bayer Leverkusen ដែល​ជា​ក្រុម​កំពូល​តារាង​​ចំនួន 8 ពិន្ទុ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២