Connect with us

បាល់ទាត់អន្តរជាតិ

Hakimi កំពុង​ពិចារណា​ចង់​ទៅ Real Madrid តាម Mbappe ដែរ!!!

Published

on

ខ្សែការពារ​ស្តាំ​របស់​ក្លឹប​យក្ស​បារាំង Paris Saint-Germain គឺ​កីឡាករ Achraf Hakimi ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ពិចារណា​លើ​លទ្ធភាព​នៃ​ការ​ចូលរួម​ជាមួយ Kylian Mbappe នៅ​ក្លឹប Real Madrid។ យ៉ាង​ណា​មិញ Achraf Hakimi ជា​អតីត​កីឡាករ​ដែល​ធ្លាប់​លេង​ឲ្យ​ក្លឹប Real Madrid និង​ជា​យុវជន​របស់​ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​នេះ​មិត្ត​ចិត្ត​មួយ​ថ្លើម​មួយ​របស់​គាត់ Kylian Mbappe នឹង​ចាកចេញ​ពី PSG នៅ​ពេល​កុងត្រា​ផុត​កំណត់ នា​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ​ហើយ។ ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង Kylian Mbappe ត្រូវ​បាន​គេ​ដឹង​យ៉ាង​ច្បាស់​ថា នឹង​ចូលរួម​ជាមួយ​ក្លឹប​អធិរាជស Real Madrid។

នៅ​ពេល​នេះ​របាយការណ៍​ពី Mundo Deportivo បាន​រាយការណ៍​ថា ការ​ចាកចេញ​របស់​មិត្ត​ជិត​ស្និទ្ធ Kylian Mbappe បាន​ធ្វើ​ឲ្យ Hakimi ចាប់​អារម្មណ៍​នឹង​ការ​វិល​ត្រឡប់​អតីត​ក្លឹប​ចាស់ Real Madrid វិញ។ ស្រប​ពេល​ជា​មួយ​គ្នា​នោះ គេ​ក៏​បាន​ដឹង​ថា មិន​យូរ​មិន​ឆាប់ Real Madrid នឹង​ត្រូវ​ការ​បេក្ខភាព​ខ្សែ​ការពារ​ស្ដាំ​ចំណូល​ថ្មី ខណៈ​ដែល Dani Carvajal បច្ចុប្បន្ន​មាន​វ័យ 32 ឆ្នាំ​ទៅ​ហើយ ដោយ​អាច​ធ្លាក់​ចុះ​ទម្រង់​លេង ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២