Connect with us

បាល់ទាត់អន្តរជាតិ

Xavi ថា៖ Barcelona មិន​ទាន់​បោះបង់​ក្តី​សង្ឃឹម​ក្នុង​ការ​ឈ្នះពាន La Liga នៅ​រដូវកាល​នេះ​ទេ!!!

Published

on

គ្រូបង្វឹក​លោក Xavi Hernandez បាន​និយាយ​នៅ​មុន​ការ​ប្រកួត​កាល​ពី​ម្សិលមិញ​ទល់​នឹង​ក្លឹប Getafe ថា ក្រុម​ការពារ​តំណែង​ជើង​ឯក FC Barcelona របស់​គាត់ នឹង​មិនបោះបង់​ក្ដី​សង្ឃឹម​ក្នុង​ការ​ឈ្នះពាន La Liga 2 ឆ្នាំ​ជាប់ៗ​គ្នា​នោះ​ទេ ទោះ​បី​ជា​ពួកគេ​កំពុង​ឈរ​នៅ​ចំណាត់​លេខ 3 ក្នុង​តារាង​លីគ​កំពូល​ក៏​ដោយ។

ដោយ​ឡែក Xavi Hernandez បាន​និយាយ​ប្រាប់​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា៖ “យើង​ជា​ក្រុម​ដែល​មិន​អាច​បរាជ័យ ជា​ពិសេស​ការ​ប្រកួត​ក្នុង​ដី។ យើង​មិន​បោះបង់​ចោល​ពាន​លីគ​ទេ ទោះ​បី​ជា​យើង​ដឹង​ថា វា​មាន​ភាព​ស្មុគស្មាញ​ដើម្បី​ឈ្នះ​វាក៏​ដោយ”។

យ៉ាង​ណា​មិញ​ក្តី​សង្ឃឹម​របស់ Barcelona ក្នុង​ការ​ឈ្នះពាន​លីគ​រដូវកាល​នេះ​ហាក់​ធ្លាក់​ចុះ​បន្តិច បន្ទាប់​ពី​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ពួក​គេមាន​គម្លាត​ពិន្ទុ​ឆ្ងាយ​ពី​ក្រុម​កំពូល​តារាង Real Madrid រហូត​ដល់ 8 ពិន្ទុ។ ទោះ​ជា​យ៉ាង​ណា ការ​ប្រកួត​លីគ​មិន​ទាន់​ឈាន​ដល់​ទី​បញ្ចប់​ឡើយ ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នោះ Barcelona ក៏​មាន​ទម្រង់​លេង​ល្អ​ប្រសើរ​ជាង​មុនផង​ដែរ។

ប្រភព: Thehindu

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២