បាល់ទាត់អន្តរជាតិ
Real Madrid ត្រៀមសំណើរ 50 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើ Alphonso Davies

ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនក្នុងការចំណាយរហូតដល់ទៅ 50 លានអឺរ៉ូ ដើម្បីឲ្យប្រាកដថា ពួកគេអាចនាំយក Alphonso Davies មកទឹកដីអេស្ប៉ាញបាន ខណៈដែលក្លឹបតោខៀវ Chelsea ត្រូវបានគេជឿថា ក៏កំពុងត្រៀមប្រជែងដើម្បីចុះហត្ថលេខាលើកីឡាករឆ្នើមរូបនេះដែរ។
តោខៀវ Chelsea មានការចាប់អារម្មណ៍ខ្លាំងលើខ្សែការពារឆ្វេងដែលមានល្បឿនលឿនរបស់ Bayern Munich រូបនេះ ប៉ុន្តែពួកគេហាក់បីដូចជាមានឱកាសតិចតួចជាង Real Madrid។ លើសពីនេះទៀត ក្រុមរបស់លោក Carlo Ancelotti ត្រូវបានគេដឹងថា បានព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Alphonso Davies រួចហើយ។
ជាមួយនឹងកុងត្រារបស់ Alphonso Davies ដែលនឹងផុតកំណត់នៅឆ្នាំក្រោយនោះ Bayern Munich កំពុងពិចារណាយ៉ាងខ្លាំងទៅលើអនាគតរបស់កីឡាករវ័យ 23 រូបនេះ បើមិនអាចបន្តកុងត្រាថ្មីជាមួយគាត់បានទេ នោះពួកគេត្រូវតែបង្ខំចិត្តលក់គាត់ចេញ ជាជាងការទុកឲ្យកីឡាករឆ្នើមរូបនេះផុតកុងត្រា ហើយចាកចេញដោយគ្មានតម្លៃខ្លួន។ ក្លឹបយក្សអេស្ប៉ាញ Real Madrid បានត្រៀមសំណើរចន្លោះពី 40 លានអឺរ៉ូ ទៅ 50 លានអឺរ៉ូ ដែលសមល្មមអាចឲ្យ Bayern Munich លក់ Alphonso Davies បាន។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ5 days ago
Galeno សម្រេចចិត្តចាកចេញទៅលេងនៅទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងវ័យ 27 ឆ្នាំ
-
បាល់ទាត់អន្តរជាតិ5 days ago
Napoli និង Al-Ahli ព្រមព្រៀងគ្នាបានសម្រេច ដើម្បីខ្ចីជើងខ្សែប្រយុទ្ធកំពូលញាក់ Allan Saint-Maximin
-
Sports2 days ago
មានរបស់ល្អមិនចេះប្រើ Chelsea យល់ព្រមឱ្យ AC Milan ខ្ចីជើង Joao Felix!