បាល់ទាត់អន្តរជាតិ
Pep Guardiola ថា ខ្លួននឹងស្វាគមន៍ប្រសិនបើ Rooney ចាប់អារម្មណ៍ និងចង់ធ្វើជាជំនួយការរបស់គាត់

លោក Pep Guardiola បានបង្ហាញពីការស្វាគមន៍ចំពោះឱកាសនៃការធ្វើការជាមួយនឹងអតីតវីរបុរសបាល់ទាត់របស់ក្លឹបបិសាចក្រហម Manchester United គឺលោក Wayne Rooney នៅក្លឹបបច្ចុប្បន្នបរស់ខ្លួន Manchester City។
ថ្វីត្បិតតែធ្លាប់ជាកីឡាកររបស់បិសាចក្រហមប៉ុន្តែ Wayne Rooney ធ្លាប់បានពោលសរសើរដល់ Pep Guardiola ថាជាគ្រូបង្វឹកដ៏ល្អបំផុតក្នុងពិភពបាល់ទាត់ និងបានសារភាពថា គាត់បើកចំហរចិត្តក្នុងការទៅធ្វើជាគ្រូជំនួយរបស់ Pep នៅ Man City ទៀតផង។
ស្របពេលជាមួយគ្នានោះ Pep Guardiola ក៏បានបង្ហាញពីការបើកចិត្តចង់ទទួលអតីតកីឡាកររបស់ក្លឹបបិសាចក្រហម Manchester United រូបនេះដូចគ្នា។ គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City បាននិយាយតាមរយៈ BeanymanSports ថា៖ “គាត់អាចមកពេលណាក៏បាន លើសពីការស្វាគមន៍។ សម្រាប់ទាំងអស់គ្នានៅ Man City វាពិតជាសំខាន់ណាស់ ប៉ុន្តែគាត់គឺជាបិសាចក្រហម ដូចនេះគាត់គឺជាអ្នកគាំទ្ររបស់ Man United។ ដូច្នេះហើយ វាពិតជាល្អណាស់សម្រាប់ពួកយើងទាំងអស់គ្នា Wayne Rooney គឺជាកីឡាករដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ (អង់គ្លេស)”។
គួរដឹងផងដែរថា បច្ចុប្បន្ន Wayne Rooney មិនបានកាន់កាប់ការងារណាមួយឡើយ ក្រោយត្រូវបានក្លឹប Birmingham City បណ្តេញចេញពីតំណែងជាគ្រូបង្វឹកកាលខែមករា ដើមឆ្នាំកន្លងទៅ។ គាត់តែងតែនិយាយអំពីបំណងប្រាថ្នារបស់ខ្លួន ដើម្បីក្លាយជាគ្រូបង្វឹកដែលដឹកនាំអតីតក្លឹបចាស់ Manchester United ប៉ុន្តែជាក់ស្ដែងសមត្ថភាពរបស់គាត់នៅមានកម្រិត ហើយប្រហែលជាពិបាកណាស់ក្នុងការកាន់ការងារដ៏ធំបែបនេះ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ4 days ago
Galeno សម្រេចចិត្តចាកចេញទៅលេងនៅទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងវ័យ 27 ឆ្នាំ
-
បាល់ទាត់អន្តរជាតិ4 days ago
Napoli និង Al-Ahli ព្រមព្រៀងគ្នាបានសម្រេច ដើម្បីខ្ចីជើងខ្សែប្រយុទ្ធកំពូលញាក់ Allan Saint-Maximin
-
Sports1 day ago
មានរបស់ល្អមិនចេះប្រើ Chelsea យល់ព្រមឱ្យ AC Milan ខ្ចីជើង Joao Felix!