បាល់ទាត់អន្តរជាតិ
Liverpool លើកពាន EFL Cup ក្រោយឈ្នះ Chelsea នៅវគ្គផ្ដាច់ព្រ័ត

កាលពីម្សិលមិញនេះ មានការប្រកួតពានលំដាប់កំពូលមួយនៅប្រទេសអង់គ្លេសដែលជាពាន EFL Cup រឺ Carabao Cup ក្នុងវគ្គផ្ដាច់ព្រ័តរវាងតោខៀវ Chelsea និងហង្សក្រហម Liverpool ដែលធ្វើឡើងនៅកីឡដ្ឋាន Wembley ក្នុងទីក្រុងឡុងដ៍។
ជាលទ្ធផលហង្សក្រហម Liverpool បានក្លាយទៅជាម្ចាស់ជើងឯកបន្ទាប់ពីយកឈ្នះ Chelsea ដោយលទ្ធផល 1-0 នៅម៉ោងបន្ថែម 15 នាទី 2 ដង។ គ្រាប់បាល់ 1 គ្រាប់ដ៏សំខាន់របស់ Liverpool គឺជាកាតែតបញ្ចូលទីពីកាពីតែនក្រុម និងជាខ្សែការពារឆ្នើម Virgil van Dijk នៅនាទីទី 118។
បន្ទាប់ពីឈ្នះពានកាលពីម្សិលមិញនេះហើយ Liverpool បានកសាងកំណត់ត្រាដោយឈ្នះពាន EFL Cup នេះជាលើកទី 10 ក្នុងប្រវត្តិសាស្ត្រក្លឹបរបស់ខ្លួន។ យ៉ាងណាមិញបច្ចុប្បន្ន Liverpool ហាក់មានទម្រង់លេងល្អប្រសើរកាន់តែខ្លាំង ស្របពេលដែលកាលពីឆ្នាំមុនពួកគេបានចប់រដូវកាលដោយមិនបានឈ្នះពានអ្វីទាល់តែសោះ និងឈរនៅចំណាត់លេខ 5 ក្នុងតារាង Premier League។
ប្រភព: Dailysports