Connect with us

បាល់ទាត់អន្តរជាតិ

នាយក​កីឡាករ​របស់​ក្លឹប Barcelona បញ្ជាក់​ថា កីឡាករ 2 រូប​នេះ នឹង​មិន​ត្រូវ​បាន​លក់​ចេញ​ទេ

Published

on

នាយក​ផ្នែក​កីឡា​របស់​ក្លឹប Barcelona គឺ​លោក Deco បាន​បដិសេធ​ការ​រំពឹង​ទុក​ថា Ronald Araujo និង Frenkie de Jong អាច​ចាកចេញ​ពី​ក្លឹប​នៅ​រដូវក្តៅ​​ខាង​មុខ​នេះ។ ជាមួយ​នឹង Barcelona ដែល​កំពុង​ស្វែងរក​ការ​កែ​លម្អ​ស្ថាន​ភាព​យ៉ាប់យ៉ឺន​ផ្នែក​ហិរញ្ញ​វត្ថុ​របស់​ខ្លួន មាន​ការ​លើក​ឡើង​ជា​ច្រើន​ថា ពួក​គេ​អាច​នឹង​ស្វែងរក​ឱកាស​លក់​កីឡាករ​ឆ្នើម​មួយ​ចំនួន​ដើម្បី​បាន​លុយ​ធំ។

យ៉ាង​ណា​មិញ Ronald Araujo គឺ​ជា​ខ្សែការពារ​ដែល​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ការ​ចាកចេញ​ពី Camp Nou ខណៈ​ដែល​កីឡាករ​ឆ្នើម​សញ្ជាតិ​អ៊ុយរូហ្គាយ​រូប​នេះ​ត្រូវ​បាន​ក្លឹប​យក្ស​របស់​អាឡឺម៉ង់ Bayern Munich ចង់​បាន​ជា​ខ្លាំង។ ទន្ទឹម​នឹង​នេះ​ដែរ De Jong ក៏​មាន​សេចក្ដី​រាយការណ៍​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​ថា គេ​ចង់​ចាកចេញ​ពី Barcelona ព្រោះ​កំពុង​ជួប​នឹង​សម្ពាធ​ខ្លាំង។ ខ្សែបម្រើ​ឆ្នើម​រូប​នេះ​ត្រូវ​បាន​ផ្សារភ្ជាប់​នឹង​ការ​ចាកចេញ​ទៅ​ចូលរួម​ជាមួយ Man United។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ឥឡូវនេះ Deco បាន​បញ្ជាក់​ថា Barcelona ចង់​រក្សា​ទុក​អ្នក​ទាំង 2 គឺ Araujo និង De Jong ឲ្យ​បាន​រយៈ​ពេល​ជា​ច្រើន​រដូវកាល​បន្ថែម​ទៀត។ នាយក​ផ្នែក​កីឡារបស់​ក្លឹប Barcelona រូប​នេះ បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ Movistar ថា៖ “នឹង​​គ្មាន​ការ​ផ្ទេរ​ណា​មួយ​កើត​ឡើង​លើ Araujo និង De Jong ទេ…”។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២