បាល់ទាត់អន្តរជាតិ
Chelsea ត្រៀមបញ្ជូន Mykhailo Mudryk ឲ្យទៅលេងនៅប្រទេសកំណើតវិញ
បន្ទាប់ពីបានផ្ទេរទៅចូលរួមជាមួយ Chelsea ក្នុងរដូវរងារឆ្នាំ 2023 ពីក្លឹប Shakhtar Donetsk ខ្សែប្រយុទ្ធស្លាប Mykhailo Mudryk ហាក់មានទម្រង់លេងមិនល្អសោះឡើយ ហើយក៏មិនអាចសម្របខ្លួនជាមួយនឹងបាល់ទាត់នៅក្នុងប្រទេសអង់គ្លេសផងដែរ។
យោងតាមរបាយការណ៍ពី Fichajes បានឲ្យដឹងថា កាលពីមួយរយៈមុន មានក្លឹបជាច្រើនបានចាប់អារម្មណ៍លើខ្សែប្រយុទ្ធវ័យ 23 ឆ្នាំរូបនេះ ប៉ុន្តែ Juventus និង Arsenal គឺជាបេក្ខភាពដែលចង់បាន Mudryk ជាងគេ។ យ៉ាងណាតោខៀវ Chelsea ចង់បានតម្លៃលក់យ៉ាងហោចណាស់ 70 លានអឺរ៉ូ ដើម្បីយកមកវិញនូវថ្លៃដើមដែលពួកគេបានចំណាយលើគាត់ ប៉ុន្តែជម្រើសលក់ក្នុងតម្លៃនេះមិនអាចទៅរួច។
មានការអះអាងច្បាស់ការណ៍មួយបានឲ្យដឹងថា Chelsea នឹងដាក់ Mykhailo Mudryk ឲ្យខ្ចីជើងទៅក្លឹបផ្សេងនៅរដូវកាលក្រោយ ស្របពេលដែលបេក្ខភាពដែលចង់បានគាត់ ក៏មានក្លឹបមកពីស្រុកកំណើតរបស់ Mykhailo Mudryk ដែរ។ គួរដឹងផងដែរថា កីឡាករសញ្ជាតិអ៊ុយក្រែនរូបនេះបានលេង 26 ប្រកួតឲ្យ Chelsea ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 4 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 3 ដង។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ2 days ago
Chelsea ត្រៀមលក់ខ្សែការពារសំខាន់ម្នាក់របស់ខ្លួន
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid ចង់បបួលតោខៀវ Chelsea ដោះដូរខ្សែបម្រើម្នាក់ជាមួយ Enzo Fernandez