Connect with us

បាល់ទាត់អន្តរជាតិ

Bayern Munich កំពុង​កំណត់​គោលដៅ​លើ Robertson ដើម្បី​មក​ជំនួស​កន្លែង​របស់ Alphonso Davies

Published

on

ក្លឹប​ម្ចាស់​ជើង​ឯក​អាឡឺម៉ង់ Bayern Munich អាច​នឹង​ធ្វើ​ការ​ផ្ទេរ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​សម្រាប់ Andy Robertson របស់​ហង្សក្រហម Liverpool ប្រសិន​បើ Alphonso Davies ចាក​ចេញ​ពី​ក្លឹប​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

យ៉ាង​ណា​មិញ Alphonso Davies នឹង​ផុត​កំណត់​កុងត្រា​របស់​ខ្លួន​ជាមួយ Bayern Munich នៅ​ចុង​បញ្ចប់​នៃ​រដូវ​កាល​ក្រោយ ហើយ​គាត់​ត្រូវ​បាន​គេ​និយាយ​ថា បាន​​យល់ព្រម​រួច​ហើយ​ក្នុង​ការ​ចាកចេញ​ទៅ​ចូលរួម​ជាមួយ​ក្លឹប Real Madrid នៅ​រដូវក្តៅ​ខាង​មុខ។

តាម​ពិត​ទៅ Bayern Munich មិន​ចង់​បាត់​បង់​ខ្សែការពារ​ឆ្នើម​របស់​ខ្លួន​រូប​នេះ​ឡើយ ប៉ុន្តែ​ពួក​គេ​បាន​បរាជ័យ​ក្នុង​ការ​ចង​ចិត្ត និង​មិន​អាច​បន្ត​កុងត្រា​ថ្មី​ជាមួយ Alphonso Davies បាន។ បន្ទាប់​ពី​លក់ Lucas Hernandez ទៅ​ឲ្យ PSG ហើយ Davies អាច​នឹង​ចាកចេញ​ដែរ​នោះ Bayern Munich នៅ​សល់​ខ្សែការពារ​ឆ្វេង​តែ​មួយ​គត់​គឺ Raphael Guerreiro ខណៈ​ដែល​ខ្សែ​ការពារ​ស្តាំ Noussair Mazraoui, Sacha Boey និង Bouna Sarr សុទ្ធ​តែ​មាន​បញ្ហា​របួស​នៅ​រដូវកាល​នេះ។

យោងតាម​កាសែត Daily Mail បាន​រាយការណ៍​ថា គ្រូ​បង្វឹក​លោក Thomas Tuchel បាន​ប្រាប់ឲ្យ​ក្លឹប​របស់​ខ្លួន​ផ្ទេរ Robertson ដែល​អាច​ក្លាយ​ជា​អ្នក​ស្នង​តំណែង​ដ៏​សាកសម​សម្រាប់ Alphonso Davies។ ខ្សែការពារ​សញ្ជាតិ​ស្កុតឡេន Andy Robertson ត្រូវ​បាន​គេ​ចាត់ទុកជា​ខ្សែការពារ​ឆ្នើម​ម្នាក់​នា​ពេល​បច្ចុប្បន្ន។ អតីត​កីឡាករ​របស់​ក្លឹប Hull City រូប​នេះ បាន​លេង​ឲ្យ Liverpool តាំង​​ពី​ឆ្នាំ 2017 ដោយ​ស៊ុត​បញ្ចូលទី​បាន 9 គ្រាប់ និង Assists បាន 64 ដង ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប 282 ប្រកួត។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២