Connect with us

បាល់ទាត់អន្តរជាតិ

Musiala បដិសេធ​មិន​បន្ត​កុងត្រា​ថ្មី​ជាមួយ Bayern Munich ខណៈ​ដែល​ក្លឹប​យក្ស 2 នៅ​អង់គ្លេស​កំពុង​ចង់​​បាន

Published

on

ខ្សែ​បម្រើ​ប្រយុទ្ធ Jamal Musiala របស់​ក្លឹប Bayern Munich ត្រូវ​បាន​គេ​រាយការណ៍​មក​ថា បាន​បដិសេធ​សំណើរ​របស់​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន ក្នុង​ការ​បន្ត​កិច្ច​ព្រមព្រៀង​ថ្មី ខណៈ​ដែល​គេ​កំពុង​ក្លាយ​ជា​គោលដៅ​នៃ​ការ​ចង់​បាន​ពី​ក្លឹប​ធំៗ 2 នៅ​ក្នុង​ក្របខ័ណ្ឌ Premier League។

អតីត​កីឡាករ​ដែល​ប្រសូត្រ​ចេញ​ពី​ថ្នាល​យុវជន​របស់​ក្លឹប​តោខៀវ Chelsea និង Southampton រូប​នេះ គឺ​ជា​កីឡាករ​វ័យ​ក្មេង​ដ៏​ល្អ​បំផុត ក្នុង​ចំណោម​កីឡាករ​ដែល​កំពុង​ឡើង​ជើង​ជា​ច្រើន​ទៀត​នា​សព្វ​ថ្ងៃ​នេះ។ Jamal Musiala ក៏ជា​កីឡាករ​ដែល​ក្លឹប​ធំៗ​ជា​ច្រើន​ចង់​បាន​បំផុត​ផង​ដែរ ស្រប​ពេល​ដែល​កុងត្រា​របស់​គាត់​ជាមួយ Bayern Munich នឹង​ផុត​កំណត់​នៅ​ថ្ងៃទី 30 ខែ​មិថុនា ឆ្នាំ 2026។

យ៉ាង​ណា​មិញ ត្រឹម​អាយុ 21 ឆ្នាំ​ប៉ុណ្ណោះ Jamal Musiala បាន​លេង​ក្នុង​ការ​ប្រកួត​ឲ្យ Bayern Munich ចំនួន​សរុប 153 ប្រកួត​មក​ហើយ។ កីឡាករ​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ បាន​ស៊ុតបញ្ចូលទី 40 គ្រាប់ និង Assists 27 ដង ក្នុ​ង​អំឡុង​ពេល​នៃ​អាជីព​បាល់ទាត់​របស់​គាត់​នៅ Allianz Arena។

យោងតាម​កាសែត Daily Star បាន​ចុះ​ផ្សាយ​ឲ្យ​ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា Jamal Musiala បាន​ច្រានចោល​សំណើរ​នៃ​ការ​បន្ត​កុងត្រា​ថ្មី​ជាមួយ Bayern Munich ហើយ​គេ​ហាក់​កំពុង​បង្ហាញ​ចេតនា​ចង់​ចាកចេញ​ពី​ទឹកដី​អាឡឺម៉ង់​ផង​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត គេ​បាន​ដឹង​ថា ក្លឹប Man City និង Liverpool បាន​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​ខ្លួន​ឲ្យ​ទៅ​តាម​ដាន Musiala កាល​ពី​ថ្ងៃទី 10 ខែ​កុម្ភៈ កន្លង​ទៅ ខណៈ​ដែល​ពួក​គេ​ចង់​ចរចា​នាំ​យក​កីឡាករ​ឆ្នើម​រូប​នេះ​មក​ទឹកដី​អង់គ្លេស។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២