Connect with us

បាល់ទាត់អន្តរជាតិ

La Liga កំពុង​ស៊ើប​អង្កេត​លើ​ករណី​រើស​អើង​​ពូជសាសន៍​លើ Vinicius Jr

Published

on

សហព័ន្ធ​នៃ​ក្របខណ្ឌ La Liga របស់​អេស្ប៉ាញ កាល​ពី​​ថ្ងៃចន្ទ បាន​បង្ហាញ​ឲ្យ​ដឹង​ថា ពួក​គេ​កំពុង​ពិនិត្យ និង​ស៊ើប​ង្កេត​មើល​វីដេអូ ដែល​បង្ហាញ​ពី​សកម្មភាព​នៃ​កុមារ​ម្នាក់ ប្រមាថ​ដោយ​ការ​រើស​អើង​ជាតិ​សាសន៍​ទៅ​លើ​ខ្សែប្រយុទ្ធ​ស្លាប Vinicius Junior របស់​ក្លឹប Real Madrid ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រកួត​ដែល​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើ 2-2 ជាមួយ Valencia កាល​ពី​ចុង​សប្តាហ៍​នេះ។

នៅ​ក្នុង​វីដេអូ​មួយ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​អ្នក​កាសែត​របស់ ESPN Brasil បាន​បង្ហាញ​ឲ្យ​ឃើញ​ពី ក្មេង​ប្រុស​ម្នាក់​ដែល​អង្គុយ​នៅ​លើ​ភ្លៅ​របស់​ស្ត្រី (អាច​ជា​ម្ដាយ) ហើយ​ក្នុង​អំឡុង​ពេល​នោះ គេ​បាន​លឺ​ក្មេង​រូប​នោះ​ស្រែក​ហៅ Vinicius ថា​ជា “ស្វា”។

យោងតាម​សេចក្ដី​បញ្ជាក់​របស់ La Liga បាន​ឲ្យ​ដឹង​ថា៖ “យើង​កំពុង​ស្ថិត​ក្នុង​ដំណើរការ​សិក្សា និង​វិភាគ​ការ​ពិត​តាម​ទស្សនៈ​ផ្លូវ​ច្បាប់ ដើម្បី​មើល​ថា យើង​អាច និង​គួរ​ធ្វើ​យ៉ាង​ណា​ទាក់​ទង​នឹង​បញ្ហា​នេះ”។

Vinicius Jr ក៏​បាន​ស៊ុត​បញ្ចូលទី 2 គ្រាប់​នៅ​ក្នុង​ប្រកួត​ទល់​នឹង Valencia ផង​ដែរ ហើយ​ពេល​ដែល​រក​បាន​គ្រាប់​បាល់ 1 គ្រាប់​ដំបូង គាត់​បាន​អបអរ​គ្រាប់​បាល់ ដោយ​លើក​កណ្តាប់​ដៃ​របស់​ខ្លួន​មាន​ន័យ​ថាជា “Black Power” ដែល​ប្រឆាំង​នឹង​ការ​រំលោភបំពាន​ពូជសាសន៍។ កីឡាករ​វ័យ 23 ឆ្នាំ​រូប​នេះ បច្ចុប្បន្ន​បាន​ក្លាយ​ជា​និមិត្ត​រូប​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រើស​អើង​ពូជសាសន៍​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ បន្ទាប់​ពី​ទទួល​រង​​ការ​រើសអើង​ជាតិ​សាសន៍ជាច្រើន​លើក​ច្រើន​សារ។

ប្រភព: Thehindu

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២