Connect with us

បាល់ទាត់អន្តរជាតិ

Barcelona កំពុង​ទាក់​ទង​ចង់​បានខ្សែបម្រើ​ជិត​ផុត​កុងត្រា​មួយ​រូប​រ​បស់ Arsenal

Published

on

យើង​បាន​ដឹង​ហើយ​ថា Barcelona គឺ​ជា​ក្លឹប​មួយ​ដែល​ទម្រង់​លេង​ផ្ដោត​ជា​សំខាន់​ទៅ​លើ​ការ​ប្រើប្រាស់​ខ្សែបម្រើ​ឆ្នើមៗ និង​មាន​គុណភាព​ខ្ពស់។ ពី​មួយ​រដូវកាល​ទៅ​មួយ​រដូវកាល​ពួក​គេ​បាន​ព្យាយាម​ផ្លាស់ប្ដូរ និង​ចុះ​ហត្ថលេខា​លើ​ខ្សែបម្រើ​ជា​ច្រើន ដើម្បី​ឲ្យ​ក្រុម​មាន​ទម្រង់​លេង​ល្អ​ប្រសើរ​ឡើង។

ដូច​គ្នា​នេះ​ដែរ នៅ​ចុង​បញ្ចប់​នៃ​រដូវកាលនេះ​ទោះ​បី​ជា​គ្រូ​បង្វឹក​បច្ចុប្បន្ន​របស់​ពួក​គេ​លោក Xavi Hernandez ចាក​ចេញ​ក៏ដោយ Barcelona កំពុង​សម្លឹង​មើល​ការ​ពង្រឹង​បន្ថែម​នៅ​ក្នុង​ក្រុម​របស់​ខ្លួន ជាមួយ​នឹង​ការ​ចុះ​ហត្ថលេខា​លើកីឡាករ​ចំណូល​ថ្មី។ យោងតាម​សារព័ត៌មាន Diario Sport បាន​ឲ្យ​ដឹង​ថា Barcelona កំពុង​សម្លឹង​មើល​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែបម្រើ Jorginho របស់ Arsenal។

អតីត​កីឡាករ​របស់​ក្លឹប​តោខៀវ Chelsea នឹង​ផុត​កុងត្រា ហើយ​ក្លាយ​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន​នា​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ សម្រាប់ Barcelona ដែល​កំពុង​ជួប​ប្រទះ​បញ្ហា​ហិរញ្ញ​វត្ថុ​ច្បាស់​ណាស់​ថា ពួក​គេ​ពិត​ជាចង់​បាន​កីឡាករ​សញ្ជាតិ​អ៊ីតាលី​វ័យ 32 ឆ្នាំ​រូបនេះ ព្រោះ​ពួក​គេ​មិន​ចាំ​បាច់​ចំណាយ​ប្រាក់​ដើម្បី​ទិញ​គាត់​ពី​ក្លឹប​កាំភ្លើង​ធំ​នោះ​ឡើយ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២