Connect with us

បាល់ទាត់អន្តរជាតិ

គ្រូ​បង្វឹក Barcelona ទាក់​ទង​ទៅ​កាន់ Mikel Arteta ឲ្យ​មក​បន្ត​តំណែង​របស់​ខ្លួន

Published

on

យោងតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​អេស្ប៉ាញ Relevo បាន​ឲ្យដឹង​ថា គ្រូ​បង្វឹក​របស់​ក្លឹប​អ្នក​មានបុណ្យ Barcelona គឺ​លោក Xavi Hernandez បាន​ទាក់ទង​ទៅ​កាន់​គ្រូ​បង្វឹក​របស់​ក្លឹប​កាំភ្លើងធំ Arsenal លោក Mikel Arteta ជុំ​វិញ​រឿង​រ៉ាវ​ការងារ​គ្រូ​បង្វឹក​ថ្មី​របស់​ក្លឹប​នៅ​រដូវកាល​ក្រោយ។

យ៉ាង​ណា​មិញ​គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ​បាន​ដឹកនាំ​ក្លឹប​កាំភ្លើង​ធំ​តាំង​ពី​ឆ្នាំ 2019 ដោយ​បាន​ឈ្នះ​ពាន​រង្វាន់ FA Cup និង FA Community Shield។ លោក Mikel Arteta ក៏​ជា​អតីត​កីឡាករ​មួយ​រូប​ដែល​ធ្លាប់​លេង​ឲ្យ​ក្លឹប​អ្នក​មាន​បុណ្យ Barcelona ដែរ ចន្លោះ​ឆ្នាំ 1997–1999។

Mikel Arteta ក៏​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​លោក Xavi ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា Xavi Hernandez បាន​​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ក្លឹប Barcelona នៅ​ពេល​រដូវកាល​នេះ​បិទ​បញ្ចប់។ គេ​បាន​ដឹង​ថា ប្រធាន​ក្លឹប Barcelona លោក Joan Laporta ចាប់​អារម្មណ៍​ក្នុង​ការ​អញ្ជើញ Mikel Arteta មក​ដឹកនាំ​បន្ត​នៅ​ក្លឹប​របស់​ខ្លួន។ មុន​នេះ​មាន​សេចក្តី​រាយការណ៍​ដែរ​ថា គ្រូ​បង្វឹក​រូបនេះ​អាច​នឹង​ចាកចេញ​ពី​តំណែង​ជា​គ្រូ​បង្វឹក​របស់​ក្រុម Arsenal នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​ខាង​មុខ ហើយ​មក​កាន់​ការងារ​នៅ Barcelona។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២