Connect with us

បាល់ទាត់អន្តរជាតិ

លឺ​ថា Man United ចង់​បាន ពេល​នេះ Mathys Tel បន្ត​កុងត្រា​ថ្មី​រយៈពេល​វែងជាមួយ Bayern Munich

Published

on

តារា​ឆ្នើម Mathys Tel ដែល​ជា​ខ្សែ​ប្រយុទ្ធ​វ័យ 18 ឆ្នាំ​របស់​ក្លឹប Bayern Munich នឹង​បន្ត​ស្នាក់នៅ​ក្នុង​ទីក្រុង Munich ជា​ច្រើន​រដូវកាល​ទៀត បន្ទាប់​ពី​គាត់​បាន​បន្ត​កុងត្រា​ថ្មី​រយៈពេល​វែង កាល​ពី​ម្សិលមិញ​នេះ។ យោងតាម​ការ​ប្រកាស​របស់​ក្លឹប Bayern Munich បាន​ឲ្យ​ដឹង​ថា កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ បាន​បន្ត​កុងត្រា​រយៈពេល 2 ឆ្នាំ​បន្ថែម​ទៀត​លើ​កុងត្រា​បច្ចុប្បន្ន និង​មាន​សុពលភាព​​រហូត​ដល់​ថ្ងៃ​ទី 30 ខែ​មិថុនា ឆ្នាំ 2029។

ក្រោយ​ការ​ប្រកាស​បន្ត​កុងត្រា​ថ្មី​នេះ Mathys Tel ក៏​បាន​និយាយ​ផង​ដែរ​ថា៖ «ការ​បន្ត​កុងត្រា​ថ្មី​នេះ​មាន​ន័យ​ណាស់​សម្រាប់​ខ្ញុំ។ ខ្ញុំ​​បាន​រៀន​ច្រើន​​នៅ​ទីនេះ ទាំង​ក្នុង និង​ក្រៅ​ទីលាន។ ទីក្រុង Munich បាន​ក្លាយ​ជា​ផ្ទះ​របស់​ខ្ញុំ និង​គ្រួសារ​ខ្ញុំ ហើយ​អ្នកគាំទ្រ​ក៏​មាន​សារៈ​សំខាន់​សម្រាប់​ខ្ញុំ​ផង​ដែរ»។

សូម​រំលឹក​ផង​ដែរ​ថា កាល​ពី​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ មាន​សេចក្ដី​រាយការណ៍​ជា​ច្រើន​បាន​បង្ហាញ​ថា ក្លឹប​បិសាចក្រហម Manchester United និង​ក្លឹប​ជា​ច្រើន​ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​ចាប់​អារម្មណ៍​លើ Mathys Tel ស្រប​ពេល​ដែល​ទម្រង់​លេង​របស់​គាត់​កំពុង​លេច​ធ្លោរ​ខ្លាំង។ ទោះ​បី​មិន​មែន​ជា​ជម្រើស​ដំបូង​របស់​ក្រុម​ក៏​ដោយ នៅ​រដូវកាល​នេះ​គាត់​បាន​ស៊ុត​បញ្ចូលទី​រហូត​ដល់ 7 គ្រាប់ និង Assists 4 ដង សម្រាប់ Bayern Munich ក្នុង​ពេលវេលា​ចូល​លេង​ត្រឹម​តែ 863 នាទី​ប៉ុណ្ណោះ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២