Connect with us

បាល់ទាត់អន្តរជាតិ

Barcelona កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ស្មុគស្មាញ ដែល​អាច​អស់​ឱកាស​ក្នុង​ការ​ទិញ​ផ្ដាច់​កុងត្រា​របស់ Joao Cancelo

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ពេញ​ចិត្ត​ខ្លាំង ជាមួយ​នឹង​ទម្រង់​លេង​របស់​ខ្សែ​ការពារ Joao Cancelo របស់ Manchester City ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ជាមួយ​ពួក​គេ។ យ៉ាង​ណា​មិញ​ខ្សែការពារ​ស្ដាំ​រូប​នេះ និង​ភ្នាក់ងារ​របស់​គាត់​លោក Jorge Mendes ក៏​ចង់​ស្វែង​រក​ជម្រើស​ដើម្បី​អាច​ឲ្យ​គាត់​បន្ត​ស្នាក់​នៅ Barcelona ទៀត​ដែរ ប៉ុន្តែ​ស្ថានភាព​ហាក់​ស្មុគស្មាញ​ខ្លាំង។

យោងតាម​សារ​ព័ត៌មាន Diario Sport បាន​ឲ្យ​ដឹង​ថា ដោយ​សារ​តែ​ស្ថានភាព​​ផ្នែក​សេដ្ឋកិច្ច Barcelona ចង់​ខ្ចី​ជើង​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់ Joao Cancelo រយៈ​ពេល 1 រដូវកាល​ទៀត។ ទន្ទឹម​នឹង​នេះ​ក្លឹប Manchester City បាន​បដិសេធ​លើ​គំនិត​នេះ ដោយ​ពួក​គេ​មិន​បាន​ពិចារណា​លើ​សេណារីយ៉ូ​ណា​ផ្សេង​ទៀត​ក្រៅ​ពី​ការ​លក់ Joao Cancelo នៅ​រដូវក្តៅ​ឡើយ។

ហេតុ​ដូច្នេះ​ហើយ Barcelona នឹង​ត្រូវ​ធ្វើ​ការ​ចរចារ​ដ៏​លំបាក ដែល​ភាគ​ច្រើន​ត្រូវ​ពឹង​ជា​ខ្លាំង​ទៅ​លើ​លោក Jorge Mendes ដែល​ជា​ភ្នាក់​ងារ​កីឡាករ ដោយ​គាត់​នឹង​អាច​បញ្ចុះបញ្ចូល Man City ឲ្យ Cancelon របស់​គាត់​ខ្ចី​ជើង​បន្តនៅ Barcelona មួយ​រដូវកាល​ទៀត មុន​នឹង​សម្រេច​ទិញ​ផ្ដាច់​កុងត្រា។ តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​របស់​ខ្សែការពារ​ឆ្នើម​រូប​នេះ​ប្រហែល 40 លានអឺរ៉ូ តែ​ទោះ​ជា​តម្លៃ​ប៉ុណ្ណេះ​ក៏​ដោយ Barcelona មិន​អាច​មាន​លទ្ធភាព​ឡើយ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២