បាល់ទាត់អន្តរជាតិ
ថ្ងៃនេះ កាលពី 7 ឆ្នាំមុន Barcelona បង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យនៅ UEFA Champions League (មានវីដេអូ)
ថ្ងៃទី 8 ខែមីនា ឆ្នាំ 2024 គឺជាថ្ងៃគម្រប់ខួប 7 ឆ្នាំ នៃការចងចាំដ៏អស្ចារ្យរបស់អ្នកគាំទ្រក្លឹបអ្នកមានបុណ្យ Barcelona នៃការប្រកួតដ៏ល្បីល្បាញបំផុតមួយក្នុងប្រវត្តិសាស្ត្រ UEFA Champions League។ ពេលវេលានោះ ពួកគេបានវាយបកយកឈ្នះ PSG ក្នុងវគ្គ 16 ក្រុមចុងក្រោយឡើងទៅវគ្គបន្ទាប់។
នៅថ្ងៃទី 8 ខែមីនា ឆ្នាំ 2017 ក្លឹប Barcelona បានធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុមភ្ញៀវ PSG ដែលជាការប្រកួតជើងទី 2 នៃក្របខ័ណ្ឌ UEFA Champions League វគ្គ 16 ក្រុមចុងក្រោយ។ Barcelona បានជំពាក់គ្រាប់បាល់ PSG រហូតដល់ 4 គ្រាប់ ដោយការប្រកួតនៅទីក្រុងប៉ារីស ពួកគេបានភ្លាត់ចាញ់ PSG ក្នុងលទ្ធផល 4-0។
ក្នុងរដូវកាលនោះ PSG ដឹកដោយលោក Unai Emery ហើយក្លឹប Barcelona ដឹកនាំដោយលោក Luis Enrique។ ដោយឡែក ការជំពាក់គ្រាប់បាល់ដ៏ច្រើននៅពេលនោះ ក្រុមរបស់លោក Luis Enrique ត្រូវបានគេគិតថា នឹងធ្លាក់ត្រឹមវគ្គ 16 ក្រុមចុងក្រោយទៅហើយ ប៉ុន្តែ Barcelona បែរជាធ្វើរឿងដ៏មិនគួរឲ្យជឿ ដោយពួកគេបានវាយបកនៅជើងទី 2 ជាមួយនឹងលទ្ធផល 6-1 ហើយទម្លាក់ PSG នាពេលនោះ។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម៖
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
ទម្រង់លេងកាន់តែល្អ បិសាចក្រហមត្រៀមផ្ដល់កុងត្រាថ្មីឲ្យ Amad Diallo
-
បាល់ទាត់អន្តរជាតិ3 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម