បាល់ទាត់អន្តរជាតិ
បិសាចក្រហមត្រៀមតម្លើងប្រាក់ខែគុណនឹង 3 ឲ្យ Kobbie Mainoo
ក្លឹបបិសាចក្រហម Manchester United គ្រោងនឹងប្រគល់ឲ្យ Kobbie Mainoo នូវកិច្ចព្រមព្រៀងថ្មី ដែលក្នុងកិច្ចព្រមព្រៀងនោះក៏មានការតម្លើងប្រាក់ពលកម្មគុណនឹង 3 ដង នៃប្រាក់ខែសព្វថ្ងៃរបស់គាត់នៅ Old Trafford។ យ៉ាងណាមិញ ខ្សែបម្រើវ័យក្មេងរូបនេះ នឹងផុតកំណត់កុងត្រានៅឆ្នាំ 2026 ដែលជាកុងត្រាបច្ចុប្បន្នរបស់គាត់។
ទោះជាយ៉ាងណាក៏ដោយ Mainoo បានបង្ហាញទម្រង់លេងដ៏លេចធ្លោរជាមួយ Man United នារដូវកាលនេះ ហើយក្លឹបកំពុងមើលឃើញថា គេនឹងក្លាយជាអនាគតនៃកីឡាករឆ្នើមមួយរូបក្នុងពិភពបាល់ទាត់។ ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះបានបង្ហាញខ្លួនលើកដំបូងជាមួយក្រុមឈុតធំកាលពីខែមករា ឆ្នាំ 2023 ទល់នឹងក្លឹប Charlton Athletic (នៅ FA Cup)។
ថ្មីៗនេះយោងតាមរបាយការណ៍ពី The Sun បានឲ្យដឹងថា Mainoo បានយល់ព្រមលើការបន្តកុងត្រាថ្មីរយៈពេលវែងជាមួយក្លឹបបិសាចក្រហមហើយ គ្រាន់តែមិនទាន់ប្រកាសជាផ្លូវការណ៍ប៉ុណ្ណោះ ហើយនៅក្នុងកុងត្រានោះគាត់ទទួលបានប្រាក់ពលកម្មគុណនឹង 3 ដង នៃប្រាក់ពលកម្មបច្ចុប្បន្នរបស់គាត់ដែលមានចំនួន 20,000 ផោនក្នុងមួយសប្តាហ៍។
ប្រភព: Metro UK