Connect with us

បាល់ទាត់អន្តរជាតិ

Brahim Diaz សម្រេច​ចិត្ត​​ប្ដូរ​មក​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ម៉ារ៉ុក​វិញ

Published

on

ទី​បំផុត​ខ្សែបម្រើ​របស់​ក្លឹប Real Madrid គឺ​កីឡាករ Brahim Diaz បាន​សម្រេច​ចិត្ត​ថា គាត់​នឹង​លេង​តំណាង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ណា​មួយ​រវាង​អេស្ប៉ាញ និង​ម៉ារ៉ុក។ កីឡាករ​ឆ្នើម​រូប​នេះ បាន​ជ្រើសរើស​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ម៉ារ៉ុក​ ដោយ​ការ​សម្រេច​ចិត្ត​នេះ​បាន​ធ្វើ​ឡើង​រួច​ហើយ ហើយ​នឹង​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការណ៍​ក្នុង​ពេល​ឆាប់ៗ​នេះ​ពី​សំណាក់​​កីឡាករ និង​សហព័ន្ធ​បាល់ទាត់​ម៉ារ៉ុក។

ខ្សែប្រយុទ្ធ​ស្លាប Brahim Diaz កើត​នៅ​ទីក្រុង Malaga ហើយ​មាន​ឪពុកម្តាយ​ជា​ជនជាតិ​អេស្ប៉ាញ ប៉ុន្តែ​គាត់​មាន​ដូនតា​ជា​ខ្សែស្រឡាយ​ម៉ារ៉ុក។ កីឡាករ​ឆ្នើម​រូប​នេះ មាន​ក្ដី​សុបិន​ចង់​លេង​តំណាង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ពេញ​មួយ​ជីវិត​របស់​គាត់ ប៉ុន្តែ​ដោយ​មាន​ការ​ធុញ​ទ្រាន់​ក្នុង​ការ​​រង់​ចាំ​ការ​កោះហៅ​ពី​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ពេក គាត់​បាន​ផ្លាស់​ប្តូរ​ចិត្ត​ទៅ​លេង​ឲ្យ​ម៉ារ៉ុក​ជំនួស​វិញ។

ទន្ទឹម​នឹង​នេះ​ដែរ យោង​ទៅ​តាម​របាយការណ៍​ពី Marca បាន​ឲ្យ​ដឹង​ថា ក្នុង​ខណៈ​ពេល​ដែល​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ធ្វើ​ឲ្យ Brahim Diaz មាន​ការ​ធុញ​ទ្រាន់​នោះ ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ម៉ារ៉ុក និង​ប្រតិ​ភូ​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ារ៉ុក បាន​ខិត​ខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​បញ្ចុះបញ្ចូល Brahim Diaz ឲ្យ​ប្តូរ​មក​លេង​ជាមួយ​ក្រុម​ជម្រើស​ជាតិ​របស់​ពួក​គេ​វិញ។

ប្រភព: GOAL

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២