បាល់ទាត់អន្តរជាតិ
Real Madrid ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើវ័យក្មេង Kobbie Mainoo

ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា បានបង្ហាញការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Kobbie Mainoo របស់ Manchester United។ យ៉ាងណាមិញកីឡាករវ័យ 18 ឆ្នាំរូបនេះបច្ចុប្បន្នត្រូវបានគេចាត់ទុកជាខ្សែបម្រើវ័យក្មេងដែលកំពុងឡើងជើងខ្លាំងមួយរូបក្នុងពិភពបាល់ទាត់។
Mainoo គឺជាកីឡាករដ៏សំខាន់សម្រាប់បិសាចក្រហមគិតចាប់តាំងពីចុងខែវិច្ឆិកាមក ហើយឥឡូវនេះគាត់ត្រូវបានប្រើប្រាស់ជាជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Erik ten Hag ដោយសារតែកម្រិតនៃទម្រង់លេងរបស់គាត់ លេចធ្លោរខ្លាំង និងមានភាពចាស់ទុំនៅក្នុងការប្រកួត។
យោងតាមរបាយការណ៍ពី Fichajes បានឲ្យដឹងថា ក្លឹបអធិរាជស Real Madrid បានកំណត់គោលដៅ ក្នុងការចុះហត្ថលេខាលើកីឡាករវ័យក្មេងរូបនេះ ខណៈដែលបច្ចុប្បន្នក្លឹបយក្សរបស់អេស្ប៉ាញ Real Madrid កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើទម្រង់លេងរបស់គាត់ជាមួយក្លឹបបិសាចក្រហមផងដែរ។
ប្រភព: Sportsmole